(Video) អត់លុយលេងហ្គេមបាញ់ត្រី បែកគំនិតយកម៉ូតូមិត្តភក្តិទៅបញ្ចាំ ត្រូវសមត្ថកិច្ចសែនសុខឃាត់ខ្លួន

image

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដឹកនាំផ្ទាល់ដោយលោក វរសេនីយ៍ ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌបានចុះ

ឃាត់ខ្លួនជនសង្ស័យម្នាក់ករណីយកម៉ូតូមិត្តភក្តិទៅបញ្ចាំនៅផ្សារឃ្លាំងរំសេវ កាលពីថ្ងៃទី ២៩ សីហា ម្សិលមុីញនេះ។

ជនរងគ្រោះមាន អែម ជីវ៉ា ភេទប្រុស អាយុ 22ឆ្នាំ មុខរបរកម្មកកម្មករ ស្នាក់នៅផ្លូវរទេះភ្លើង ភូមិគោកឃ្លាង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។  ចំណែកជនសង្ស័យមានឈ្មោះទុន បូរិន ភេទប្រុស អាយុ ២៧ មុខរបរជាងពិដាន ស្នាក់នៅភូមិក្រាំងអង្ក្រង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានយកម៉ូតូ សង់សេ១២៥ សេរី២០១៥  ស្លាកលេខ  1F -2779 ក្នុងតំលៃ300$ យកលុយលេងហ្គេមបាញ់ត្រី។

លោកវរសេនីយ៍ឯក ម៉ក់ ហុង បានប្រាប់ TNN ថា ខណៈលោកកំពុងចុះបំពេញបែបបទ ផ្តល់អត្តសញ្ញាណប័ណ្ណ និងសៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋនៅភូមិដំណាក់  លោកទទួលព័ត៌មានថាមានករណីខាងលើ ក៍បានដឹកនាំកម្លាំងប៉ុស្តិ៍ ចុះទៅទីតាំងកើតហេតុ ហើយឃាត់ខ្លួនជនសង្ស័យដែលព្យាយាមគេចខ្លួនបានមកវិញ។

បច្ចុប្បន្នជនសង្ស័យខាងលើកំពុងសួរនាំនៅប៉ុស្តិ៍រដ្ឋបាលក្រាំងធ្នង់ និងបញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌ សែនសុខកសាងសំណុំរឿងចាត់ការបន្តតាមនិតិវិធី។

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More