កម្លាំងសមត្ថកិច្ចចំរុះខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងស្តុកឈើរបស់ជនជាតិវៀតណាម នៅទីរួមខេត្ត រកឃើញឈើប្រណិត៤ទូក
ស្ទឹងត្រែង៖កម្លាំងសមត្ថកិច្ចចម្រុះខេត្តស្ទឹងត្រែង នៅវេលាម៉ោងប្រមាណ០៨ និង៣០នាទីយប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦នេះបានធ្វើការឡោមព័ទ្ធ និងបង្ក្រាបឃ្លាំងស្តុកឈើប្រណិតរបស់ថៅកែវៀតណាមមួយកន្លែងស្ថិតនៅចំណុចកំពង់ទឹកជិតគល់ស្ពានថ្មី នៅភូមិបាចុង សង្កាត់ព្រះបាទ ក្រុង.ខេត្តស្ទឹងត្រែង។
សមត្ថកិច្ចដែលចូលរួមប្រតិបត្តិការនេះ បានឲ្យដឹងថា បន្ទាប់ពីបានឡោមព័ទ្ធ ក្រុមចម្រុះបាននាំគ្នាចូលទៅពិនិត្យមើលទៅឃើញមានឈើប្រណិតៗ ចំនួន០៤ទូក និងរថយន្តបែនចំនួន០១គ្រឿង មានចំនួនសរុបប្រមាណ៣០ម៉ែត្រគូប។
ក្រោយឆែកឃើញ កម្លាំងសមត្ថកិច្ចចម្រុះ កំពុងចាត់វិធានការជាបន្តបន្ទាប់តាមផ្លូវច្បាប់តទៅទៀត។
if (document.currentScript) {