ពលរដ្ឋស្នើអោយចៅហ្វាយខេត្ត ជួយទប់ស្កាត់​ការ​កាប់​ទន្ទ្រាន​ព្រៃ​​យក​ដី​ដែលមានទំហ៊ំ ដ៏ច្រើនសន្ធឹកសន្ធាប់​

ពោធិ៍សាត់៖ ការកាប់ទន្ទ្រានព្រៃយកដីដោយខុសច្បាប់ ជាច្រើនបានកើតឡើង នៅក្នុងតំបន់ហាមឃាត់របស់រដ្ឋ ដូចជា នៅតំបន់ដែនជំរកសត្វព្រៃភ្នំក្រវ៉ាញ ដែនជំរកសត្វព្រៃ និងដីព្រៃបំរ៉ុងអចិនត្ត្រៃយ៍របស់រដ្ឋ ត្រូវបាន គេកាប់បំផ្លាញយ៉ាងដំណំ រហូតមកដល់ពេលនេះ ចំពោះ មន្ត្រីទទួលខុសត្រូវ ឬអ្នកជាប់ពាក់ ព័ន្ធដ៍ទៃទៀត នៅខេត្តនេះ គេពុំទាន់ឃើញមានចំណាត់ ការរបស់ផ្លូវច្បាប់ណាមួយដាក់ការស៊ើបអង្កេតដើម្បី ស្រាវជ្រាវរកអ្នកជាប់ពាក់ព័ន្ធទាំងនោះមកផ្តន់ទាទោសតាមច្បាប់នៅឡើយទេ។

ការអន្តរាយតំបន់ព្រៃឈើទាំងនោះបណ្តាលមកពីមន្ត្រីដែលគ្រប់គ្រងមិនបានល្អ បណ្តែតបណ្តោយឱ្យក្រុមឧក្រិដ្ឋជនព្រៃឈើនាំគ្នាលួចកាប់ឈើធំៗធ្វើអាជីវកម្ម និងមួយផ្នែកធំបណ្តាលមកពីប្រជាពលរដ្ឋមួយចំនួនដែលរស់នៅទីនោះតាំងពីយូរលង់មកហើយ។  តំបន់ការពារធម្មជាតិមួយចំនួន ជាពិសេសតំបន់ឧទ្យានជាតិ បាននិងកំពុងទទួលរងការគំរាមកំហែងបំផ្លិចបំផ្លាញទាំងផល អនុផលធនធានធម្មជាតិ ទាំងការកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិរបស់ជនខិលខូចមួយចំនួន ដែលអាជ្ញាធរពាក់ព័ន្ធ និងសមត្ថកិច្ចជំនាញហាក់ដូចជាមិនបានបង្ក្រាបឱ្យបានទាន់ពេលវេលា ជាហេតុធ្វើឱ្យជនឱកាសនិយមទាំងនោះ កាន់តែបានដៃក្នុងការបំផ្លិចបំផ្លាញតំបន់ឧទ្យានជាតិ ធ្វើឱ្យទំហំនៃការខូចខាតរីកធំឡើងៗជាលំដាប់ ។

ពលរដ្ឋរាប់រយអ្នកដែលបានចុះទៅឃើញហេតុការណ៍នោះបានលើកឡើងថា៖ កន្លែងដាក់ស្នាក់ការ និងកុងត្រូលត្រួតពិនិត្យដែលបង្កើតឡើងដោយអាជ្ញាធរ ដូចជានគរបាល ទាហ៊ាន ក្រុមហ៊ុន  ជាពិសេសមន្ត្រីបរិស្ថាន គឺមិនមែនដើម្បីបញ្ឈប់ ឬរារាំងមិនឲ្យមានការកាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិរបស់ជនខិលខូចនៅទីនោះទេ។ ផ្ទុយទៅវិញ គឺពួកគេបានដាក់ស្នាក់ការនិងកុងត្រូល ដើម្បីប្រមូលយកលុយពីអ្នក កាប់ទន្ទ្រានព្រៃយកដីធ្វើកម្មសិទ្ធិឯកជនទាំងនោះទៅវិញ។

ពលរដ្ឋជនជាតិដើមភាគច្រើនរស់នៅក្នុងស្រុកវាលវែង ខេត្តពោធិសាត់ បានបង្ហាញថា មន្ទីរបរិស្ថានខេត្ត  ដែលជាអាជ្ញាធរទទួលខុសត្រូវក្នុងការជំរុញឲ្យមានការអនុវត្តច្បាប់ និងគ្រប់គ្រងព្រៃឈើ បែរជាអសម្ថភាពមិនបានយកចិត្តទុកដាក់ និងខ្វះវិធានការជាក់ស្តែងក្នុងការទប់ស្កាត់បទល្មើសព្រៃឈើទៅវិញ។

ពួកគាត់បានបញ្ជាក់ថា កន្លងមក អាជ្ញាធរខេត្តពោធិសាត់បានបញ្ជាឱ្យសមត្ថកិច្ចពាក់ព័ន្ធមានវិធានការទប់ស្កាត់ការកាប់បំផ្លាញព្រៃឈើនៅតំបន់នោះឱ្យមានប្រសិទ្ធភាព ។

ការកាប់បំផ្លាញព្រៃឈើនៅតំបន់ភ្នំក្រវ៉ាញបានបង្ហាញយ៉ាងច្បាស់ថាព្រៃ ឈើក្នុងតំបន់ភ្នំក្រវ៉ាញត្រូវបានគេកាប់វាលនៅផ្នែកខាងក្នុង ដោយទុកដើមជុំវិញកុំឱ្យមើលឃើញពីក្រៅទៅតែប៉ុណ្ណោះ ឯខាងក្នុងកាប់ឡើងត្រងោល ។

IMG_20160901_102404 IMG_20160901_102315 IMG_20160901_102309 IMG_20160901_102255

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More