ចង្រៃអីម៉ូតូអស់សាំង! ត្រូវសមត្ថកិច្ចសួរនាំទើបដឹងថាបងចោរ

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបាន កំលាំងល្បាតសហប៉ុស្តិ៍ និងប្រជាការពារសង្កាត់ឬស្សីកែវ សួរនាំ រួចឃាត់ខ្លួនមកសាកសួរនៅនគរបាលប៉ុស្តិ៍ឬស្សីកែវ កាលពីវេលាម៉ោង២និង០០នាទីទៀបភ្លឺ ថ្ងៃទី០១ ខែតុលាឆ្នាំ២០១៦ នៅចំនុចផ្លូវរថភ្លើង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ ឬស្សីកែវ ក្រោយពីមានការសង្ស័យឃើញរូបគេកំពុងតែបន្តើរម៉ូតូមួយគ្រឿងម៉ាក ហើយម៉ូតូម៉ាកវីវ៉ាព៍ណខ្មៅ ពាក់ស្លាកលេខដ៦០២៧ ភព។

ក្រោយការសាកសួរនាំជនសង្ស័យបានសារភាពថា រូបគេឈ្មោះ រិន ឌីណា ហៅប៑ុបអាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះជួល
ផ្លូវរថភ្លើង ក្រុមទី០៨ ភូមិបឹងសាឡាង សង្កាត់ឬស្សីកែវ
មុខរបរមិនពិតប្រាកដ ហើយរូបគេបានលួចម៉ូតូនេះ
ពីម្តុំផ្សារព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ លុះមកដល់ចំនុចខាងលើ ស្រាប់តែម៉ូតូអស់សាំង ដោយគិតថាម៉ូតូចាស់ដែរនោះ ទើបមិនទុកចោល សុខចិត្តបន្តើម៉ូតូតែម្តង ព្រោះចូលមកដល់ទឹកដីខ្លួនហើយ តែមិននឹកស្មានត្រូវនគរបាលឃាត់សួរតែម្តង។

បច្ចុប្បន្នសមត្ថកិច្ចខណ្ឌឬស្សីកែវ និងខណ្ឌពោធិ៍សែន ជ័យ កំពុងសហការគ្នាស្រាវជ្រាវរកជនរងគ្រោះដើម្បីបំ ពេញនិតិវិធីទៅតាមផ្លូវច្បាប់។
IMG-20160901-WA0093 IMG-20160901-WA0092 IMG-20160901-WA0091

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More