ជនសង្ស័យចំនួន១១នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀនត្រូវ អ . ហ ខណ្ឌពោធី៍សែនជ័យឃាត់ខ្លួន

ភ្នំពេញ៖ នៅវេលាម៉ោង១២ និង១០ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌពោធី៍ សែនជ័យបានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៧នាក់ ជាប់ពាក់ព័ន្ធជាមួយសារធាតុញៀន ស្ថិតនៅចំណុចបន្ទប់ជួល ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ
១. ហង្ស សាទ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
២. សុខ ឈាន ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៣. ច្រឹង ម៉ៅ ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៤. អៀប រស្មី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៥. មាស ដាវុធ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៦. ទឹង សម្ជស្ស ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៧. វឹន ស្រី ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

បន្ទាប់ពីធ្វើការឃាត់ខ្លួនជនសង្ស័យទាំងនោះរួចមក កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនជនសង្ស័យទៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរ។

 ជនសង្ស័យក៏បានសារភាពថា ខ្លួននៅសល់បក្ខពួកចំនួន០៤នាក់បន្ថែមទៀត ដែលរស់នៅផ្ទះលេខ៧៨ ផ្លូវរថ ភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានចម្លើយសារភាពរួចមក កម្លាំងក៏ បាន ចុះទៅឃាត់ខ្លួនជនសង្ស័យទាំង០៤នាក់នោះភ្លាមៗ។ ភ្នាក់ងារបន្តអោយដឹងទៀតថា ជនសង្ស័យដែលត្រូវឃាត់ខ្លួននោះមានឈ្មោះ
១. ញេប មករា ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
២. ដង សុភាព ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៣. ភី ឈុនលី ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ
៤. វណ្ណ គីរក្ស ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅមិនពិតប្រាកដ។

ការឃាត់ខ្លួនជនសង្ស័យនេះ គឺធ្វើឡើងទៅបានដោយមានការសហការដ៏ល្អ ពីបងប្អូនប្រជាពលរដ្ឋ ដែលបានផ្តល់ដំណឹងមកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ថា នៅចំណុចកើតហេតុខាងលើ មានយុវជនមួយក្រុមកំពុងជួបជុំគ្នាសេពគ្រឿងញៀន។ ក្នុងនោះដែរកម្លាំងកងរាជអាវុធហត្ថ បានធ្វើការចាប់យកវត្ថុតាង មួយចំនួនពីជនសង្ស័យរួមមានៈ
១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៣៣កញ្ចប់
២. ថ្នាំញៀនប្រភេទយ៉ាម៉ា ចំនួន០៥គ្រាប់ កន្លះ
៣. ប្រដាប់ឆ្កឹះសោរ ចំនួន០៤
៤. ទូរស័ព្ទចំនួន ០៧គ្រឿង
៥. លុយខ្មែរចំនួន ៣៤ម៉ឺនរៀល
៦. កាបូបចំនួន០២
៧. ដាវចំនួន០២
៨. ស្លាកលេខម៉ូតូចំនួន ០១
៩. ជញ្ជីងចំនួន០១គ្រឿង
១០. ប្រដាប់ចូលចំនួន០១ និងសម្ភារៈសម្រាប់សេពមួយចំនួន។

ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ កំពុងសាកសួរ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី។

WhatsApp-Image-2016-08-31-at-6.39.55-PM WhatsApp-Image-2016-08-31-at-6.39.55-PM-3

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More