សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ
ខេត្តកណ្តាល៖ នៅរសៀលថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែនបានអញ្ជើញចុះឈ្មោះបោះឆ្នោត នៅសាលាសង្កាត់តាខ្មៅ ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្តាល។
សូមបញ្ជាក់ផងដែរថា រយ:ពេលនៃការចុះឈ្មោះបោះឆ្នោតមានរយៈពេល៣ខែ គឺចាប់ពីថ្ងៃទី០១ ខែកញ្ញា ២០១៦ នេះ រហូតដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ ហើយដើម្បីបោះឆ្នោតបាន សូមបងប្អូនទៅចុះឈ្មោះបោះឆ្នោតជាមុន សិន ទោះជាធ្លាប់ចុះឈ្មោះពីមុនហើយក្ដី ព្រោះនេះជាប្រព័ន្ធនៃការចុះឈ្មោះបោះឆ្នោតថ្មី ដោយប្រើប្រាស់បច្ចេក វិទ្យាទំនើប ដែលទាមទារចុះឈ្មោះឡើងវិញទាំងអស់ ហើយអ្នកដែលមិនបានទៅចុះឈ្មោះបោះឆ្នោត គឺនឹងមិនមានឈ្មោះនៅក្នុងបញ្ជីឈ្មោះបោះឆ្នោតនោះទេ។
ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋទៅចុះឈ្មេាះបោះឆ្នោតអោយបានគ្រប់ៗគ្នា ៕
d.getElementsByTagName(‘head’)[0].appendChild(s);