ប្រជាពលរដ្ឋចំនួន៦៨គ្រួសារនៅភូមិពោងពាយទទួលសៀវភៅស្នាក់នៅ ពីលោកអធិការខណ្ឌសែនសុខ

image-456

ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការនគរបាលខណ្ឌសែនសុខ បានដឹកនាំមន្ត្រីក្រុមការងារផ្នែកស្ថិតិប្រគល់សៀវភៅស្នាក់នៅជូនប្រជាពលរដ្ឋ ចំនួន៦៨គ្រួសារ នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ នានៅព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦ ។

ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន មួយរយៈនេះពួកគាត់អាចធ្វើអត្តសញ្ញាណប័ណ្ណ ឬសៀវភៅគ្រួសារ សៀវភៅស្នាក់នៅ នៅពេលយប់ក៏បាន ប្រសិនបើជាប់មានភារកិច្ចការងាររបស់ខ្លួន ដោយសមត្ថកិច្ចជួយសម្រួលការងារនេះ ដើម្បីបានឯកសារគ្រប់គ្រាន់សម្រាប់ទៅចុះឈ្មោះបោះឆ្នោត ក៏ដូចជាសម្រាប់បំពេញការងារផ្សេងៗ។

ឆ្លៀតក្នុង่ឱកាសនេះដែរលោ ម៉ក់ ហុងបានផ្តាំផ្ញើដល់បងប្អូនដែលបានទទួលសៀវភៅស្នាក់នៅ ជួយប្រាប់បន្តដល់បងប្អូនប្រជាពលរដ្ឋខែរទាំងអស់ដែលមិនមិនទាន់បានធ្វើ សូមអញ្ជើញរស់រាន់មកតាមបណ្តាប៉ស្តិ៍ និងស្នាក់ការទាំងអស់ ជាពិសេសចំពោះបងប្អូនដែលមានមមារញ៉ឹកនិងការងារពេលថ្ងៃក៍អាចធ្វើបានដែរ ព្រោះអធិការ ដ្ឋានខណ្ឌសែនសុខបានបើកស្ថានីយ៍ទទួលបំពេញបែបបទធ្វើគ្រប់សង្កាត់ ចាប់ពីម៉ោង ៧ និង ៣០នាទី ដល់៩ និង ៣០នាទីយប់។

ប្រជាពលរដ្ឋជាច្រើនគ្រួសារនៅភូមិពោងពាយ បានថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់របស់សមត្ថកិច្ចទាំងការជួយផ្តល់ប័ណ្ណស្នាក់នៅ សៀវភៅគ្រួសារ ក៏ដូចជាការចុះប្រគល់អត្តសញ្ញាណប័ណ្ណនៅតាមខ្នងផ្ទះបែបនេះ។

8ed43173-ab61-48d9-83de-576808c93d77 df16051a-45ee-4305-9e25-5e2a9595b397var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More