(Video) សមត្ថកិច្ចឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ យីហោរ “មនោរម្យរីករាយ” ករណីផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ នៅវេលាម៉ោង ១១:០០នាទី កម្លាំងប៉ុស្តិ៍ទឹកថ្លា បានចូលរួមសហការណ៍ជាមួយមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ពៅ សំអេងនាយករងមន្ទីរប្រឆាំងគ្រឿងញៀន ចុះត្រួតពិនិត្យក្នុងផ្ទះសំណាក់យីហោរ មនោរម្យរីករាយស្ថិតនៅភូមិត្រពាំង ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
ក្នុងនោះឃាត់ខ្លួនបានជនសង្ស័យ ១១នាក់ដកហូតថ្នាំញៀន ១១កូនថង់តូចជញ្ចីងថ្លឹង ១គ្រឿង និង ឃាត់ខ្លួនម្ចាស់ផ្ទះសំណាក់ឈ្មោះអ៊ុយ សុខលីន ភេទស្រី អាយុ ២៧ឆ្នាំ។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានបញ្ចូនទៅមន្ទីរប្រឆាំងគ្រឿងញៀន ។
if (document.currentScript) {