អគ្គិភ័យឆេះបំផ្លាញតូបរបស់អាជីវករនៅផ្សារត្រីក្រុងប៉ោយប៉ែតទាំងយប់

ខេត្តបន្ទាយមានជ័យ៖ តាមសេចក្តីរាយការណ៍មុននេះថា មានករណីអគ្គិភ័យបានឆាបឆេះតូបលក់ចាន ឆ្នាំងនិងជ័ររបស់អាជីវករអស់មួយនៅផ្សារត្រីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅវេលាម៉ោង៩ យប់ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៦នេះដែលនេះសំណាងល្អហើយ បានសមត្ថកិច្ចជួយបាញ់ពន្លត់ទាន់ កុំអីតូបជាច្រើនទៀតនឹងក្លាយជាផេះជាក់ជាមិនខាន។

សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះគឺឆ្លងចរន្តភ្លើងហើយសម្រាប់ការជួយអន្តរាគមន៍វិញសមត្ថកិច្ចប្រើឡានទឹក
អស់១រថយន្ត។
បើតាមសមត្ថកិច្ច តូបនេះមានទំហំ ៣គុណ៥ម៉ែត្រដែលត្រូវបំផ្លាញទ្រព្យសម្បត្តិមួយចំនួនតែមិនទាន់ដឹងពីតម្លៃនោះទេ៕

image imageif (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More