ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្តីពីការបង្កើតភូមិថ្មី នៃសង្កាត់ទឹកថ្លា និង សង្កាត់ភ្នំពេញថ្មី
ភ្នំពេញ៖ នៅរសៀលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៦
នៅសាលាខណ្ឌសែនសុខមានរៀបចំពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្តីពីការបង្កើតភូមិថ្មី នៃសង្កាត់ទឹកថ្លា សង្កាត់ភ្នំពេញថ្មី រួមជាមួយពិធីប្រកាសតែងតាំងសមាសភាពថ្នាក់ដឹកនាំភូមិបង្កេីតថ្មីផងដែរ ក្រោមអធិបតីភាព ឯឧ. ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារចុះជួយមូលដ្ឋានខណ្ឌសែនសុខ ព្រមទាំងមានការចូលរួមជាអធិបតីពីសំណាក់លោក បឹុល កុសល អភិបាលខណ្ឌសែនសុខ លោកចៅសង្កាត់ទាំង៤ និងអស់លោក លោកស្រីជាថ្នាក់ដឹកនាំរដ្ឋបាលខណ្ឌ សមាជិកភូមិទាំង ៤៧ភូមិ សរុបចំនួន ១៤១នាក់ ទទួលបានការលេីកទឹកចិត្តពីគណះអធិបតីនូវថវិកាចំនួន ២មឺុនរៀល និងឯកឧត្តម បា៉ សុជាតិវង្ស អភិបាលរាជធានីភ្នំពេញនូវកាបូបយួរដៃចំនួន ១ក្នុងម្នាក់ផងដែរ។