ផ្ទុះគ្រាប់រ៉ូកែតមួយគ្រាប់ដែលបំផ្លាញផ្កាយរណបរបស់ Facebook មានតម្លៃជាង200លាន$

វាគឺជាហេតុការណ៏ដ៏សែនរន្ធត់ខ្លាំងណាស់នៅពេលដែលរ៉ូកែតមួយគ្រាប់ដែលមានឈ្មោះ SpaceX Falcon 9 បានផ្ទុះឆេះកាលពីព្រឹកថ្ងៃព្រហស្បតិ៏ម្សិលមិញ ដោយមិនរំពឹងទុកក្នុងខណៈពេលដែលបានបាញ់បង្ហោះនូវស្ថានីយ៏ អាវ កាសនៅជ្រ ពេលដែលមានការផ្ទុះនេះ វាបានធ្វើអោយអង្រួនអាគារយ៉ាងខ្លាំង កាលពីវេលាម៉ោង 9 ព្រឹក ដែលវាត្រូវបានគេប៉ាន់ប្រមាណថាមានទំហំខូច ខាតប្រហែល 200 លានដុល្លាសហរដ្ឋអាមេរិក។

2016-09-02_072211

លោក Elon Musk ដែលជានាយកប្រតិបត្តរបស់អង្គការ SpaceX មិនបាននិយាយប្រាប់ពីមូលហេតុដែលនាំអោយមានការផ្ទុះឆេះនេះឡើយ តែលោកបានអោយដឹងថា ពុំមាននណាម្នាក់មានគ្រោះថ្នាក់នោះទេ នៅពេលដែលមានឧប្បទេវហេតុបានកើតឡើង។

2016-09-02_072308

លោក Mark Zuckerberg ដែលជាស្ថាបនិកបណ្តាញសង្គម Facebook បានអះអាងថា នេះគឺជាការបំផ្លាញដ៏ធំមួយដែលធ្វើអោយលោកខកចិត្តយ៉ាងខ្លាំងព្រោះអី បច្ចុប្បន្នលោកកំពុងតែទៅទស្សនានៅ បណ្តាប្រទេសជាច្រើននៅ លើទ្វីបនេះ ដោយលោកបានគិតថាវាទំនងជាបាញ់បង្ហោះផ្កាយរណបបានជោគជ័យ តែតាមពិតមិនអញ្ចឹងឡើយ។

អ្វីដែលធ្វើអោយគ្រប់គ្នាភ្ញាក់ផ្អើលហើយនិងសោកស្តាយនោះគឺ ផ្កាយរណបនេះបើសិនជាបាញ់បង្ហោះបានជោគ ជ័យនោះនឹងផ្តល់នូវសេវាអ៊ីនធើណេតអោយប្រជាជនទាំង 14 ប្រទេសនៅទ្វីបអាហ្រិកប្រើប្រាស់ដោយសេរីនិងមិនគិតថ្លៃសេវានោះទេ៕ ប្រភព៖ Facebook Nika Sue

14202632_294903694221331_6857414683229676127_n

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More