ជាប់គ្នារដឹកខ្មាន់កាំភ្លើងបាញ់ប្រហារ! ម្តងនេះនៅខណ្ឌចំការមន

ភ្នំពេញ៖ គ្រាប់កាំភ្លើងចំនួនតែមួយគ្រាប់តែប៉ុណ្ណោះ ដែលសមត្ថកិច្ចខណ្ឌចំការមនអាចរកឃើញ ឯមនុស្សដែល ដេញបាញ់ប្រហារចំនួន៥ទៅ៦នាក់នោះរត់គេចបាត់ស្រមោលតែម្តង។  ហេតុកាណ៍នេះកេីតឡេីងកាលពីវេលាម៉ោង១២និង៤៥នាទី រំលងអាធ្រាតឈានចូលថ្ងៃទី០៣ ខែកញ្ញាឆ្នាំ២០១៦ នៅតាមបណ្តាញផ្លូវត្រសក់ផ្អែម កែងផ្លូវលេខ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

សន្តិសុខម្នាក់ដែលយាមកាមក្បែរនោះគ្រាន់តែអោយដឹងថា គាត់បានលឺតែសម្លេងគ្រាប់កាំភ្លើង ភ្លាមនោះមានបុរសម្នាក់រត់កាត់ ហើយក្រុមម៉ូតូ២ទៅ៣គ្នា៥ទៅ ៦នាក់ ដេញពីក្រោយស្រែក ហើយហួសបាត់ស្រមោលតែម្តង។

ប៉ុន្មានថ្ងៃនេះ ការបាញ់បោះជាប់ៗគ្នាក្នុងក្រុងភ្នំពេញ ធ្វើអោយប្រជាពលរដ្ឋក្រែងរអារ និងភ័យខ្លាចជាពន់ពេក ខណ:ដែលសមត្ថកិច្ចឃើញតែចេញល្បាតមិនមានលទ្ធផល។

គួររំលឹកថាយប់មួយបាញ់នៅទួលគោក បុរសម្នាក់ត្រូវក្រុមចោរបាញ់ចំនួន៥គ្រាប់ប្លន់យកម៉ូតូ Zoomer-X មួយគ្រឿងបណ្តាលអោយរងរបួសធ្ងន់ ហើយបានស្លាប់នៅវេលាម៉ោង៤និង៣០នាទីទាបភ្លឺ។ករណីបាញ់ប្លន់នេះ កាលពីវេលាម៉ោង ១និង៣០នាទីយប់ឈានចូលទី០១ ខែកញ្ញា ឆ្នាំ ២០១៦ ស្ថិតតាមបណ្តោយផ្លូវលេខ ៥៩២ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក។

រូបភាពនៅទួលគោក

image-768x433

យប់បន្ទាប់បាញ់នៅខណ្ឌសែនសុខវិញ បុរសម្នាក់ចេញពីហាងផឹកស៊ី យីហោ ពីរ៉ាមិត ជិះម៉ូតូឌុបទៅផ្ទះ ត្រូវខ្មាន់កាំភ្លើង បាញ់ចំនួន៥គ្រាប់ និង១គ្រាប់ធ្លាយចំស្មារបុរសរត់ឌុបដែលជាអ្នកឌុប។ក្រោយបាញ់ប្រហារទៅលើបុរសដែលជាមន្ត្រីយោធាអោយរបួសហើយ ខ្មាន់ភ្លើងបានគេចខ្លួនបាត់ស្រមោល។ហេតុការណ៍នេះ កើតឡើងនៅវេលាម៉ោង ១១និង៣០នាទីយប់ថ្ងៃទី១ ខែកញ្ញា ២០១៦ នៅចំណុចមុខសាលាអន្តរជាតិ ឃីដលែន តាមបណ្តោយផ្លូវ ១៩៦៦ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

រូបភាពនៅសែនសុខ

FB_IMG_1472864693542

ចំណែកយប់មិុញនេះបាញ់នៅខណ្ឌចំការមនវិញម្តង។រូបភាពនៅចំការមនScreenshot_2016-09-03-08-08-22-1 Screenshot_2016-09-03-08-08-34-1

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More