ក្រុមហ៊ុនអង្គរ សុខសារិទ្ធ នាំចូលជ្រូកក្រហមពីថៃតាមច្រកស្រុកសំពៅលូនធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់សុខភាពប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ ប្រភពពីប្រជាពលរដ្ឋ រស់នៅភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង បានឲ្យដឹងថាក្រុមហ៊ុន អង្គរសុខសារិទ្ធបាននាំចូលជ្រូក ក្រហមដែល ភាគច្រើនជាជ្រូក មានជំងឺពីទឹកដីសៀម ចូលទឹកដីខ្មែរតាមច្រកព្រំដែន ក្នុងភូមិគីឡូ១៣ ហើយបង្ហូរ លាមកជ្រូកចូល ក្នុងអូរតាមព្រំដែន ធ្វើឲ្យប៉ះពាល់ដល់ ការរស់នៅ របស់ប្រជាពលរដ្ឋ ដែលប្រើប្រាស់ ទឹកអូរនេះជាប្រចាំ។ ដូច្នេះហើយទើប ប្រជាពលរដ្ឋអំពាវនាវ ឲ្យមន្ត្រីអាជ្ញាធរ ស្រុកសំពៅលូន ក៏ដូចជាមន្ត្រីជំនាញ ពាក់ព័ន្ធចាត់វិធាន ការទប់ស្កាត់ជាបន្ទាន់ ដើម្បីកុំឲ្យ ក្រុមហ៊ុនអង្គរសុខសារិទ្ធ ធ្វើអ្វីៗស្រេច តែអំពើចិត្តទៀត។

តាមប្រភពពីមន្ត្រី អាជ្ញាធរមូលដ្ឋាន ក្នុងឃុំសន្តិភាព បានឲ្យដឹងថា ក្រុមហ៊ុនអង្គរសុខសារិទ្ធ បានបង្កើតទីតាំង សម្រាប់ស្តុកជ្រូកក្រហមនិង ផ្ទេរជ្រូកក្រោមស្លាក យីហោខារ៉ាអូខេជំនោរជាយដែន ក្នុងភូមិគីឡូ១៣ ឃុំសន្តិភាព ហើយមិនឃើញមន្ត្រីពេទ្យសត្វ និងមន្ត្រីកាំកុងត្រូល ចាត់វិធានការត្រួតពិនិត្យឲ្យបានដិតដល់នោះទេ។ ប្រជាពលរដ្ឋរស់នៅភូមិគីឡូ១៣ បានឲ្យដឹងថាជ្រូកមានជំងឺឬជ្រូកងាប់ ដែលក្រុមហ៊ុនអង្គរសុខ សារិទ្ធ នាំចូលពីទឹកដីសៀមនោះ ត្រូវបានគេយក ទៅចែកចាយតាមទីផ្សារក្នុងស្រុក នានានៃខេត្តបាត់ដំបង និងមាននាំយកទៅ លក់ដល់រាជធានីភ្នំពេញទៀតផង។ អ្វីដែលអាក្រក់ បំផុតគឺម្ចាស់ទីតាំងស្តុកជ្រូក ក្រហមនាំចូលពីសៀម បានបាញ់ទឹកបង្ហូរអាចម៍ជ្រូក ទាំងនោះចូល ក្នុងទឹកអូរក្រវាត់ព្រំដែន ជាទឹកអូរធម្មជាតិដែល ប្រជាពលរដ្ឋរស់ នៅតាមព្រំដែន ក្នុងស្រុកសំពៅលូន និងស្រុកម៉ាឡៃប្រើប្រាស់គ្រប់រដូវ។

ប្រភពពីសមត្ថកិច្ចពាក់ព័ន្ធមួយចំនួនបានឲ្យដឹងថា ការដែលក្រុមហ៊ុនអង្គរសុខសារិទ្ធ អាចនាំចូលជ្រូកក្រហម ជ្រូកឈឺ និងជ្រូកងាប់ ពីទឹកដីសៀមចូលទឹកដីខ្មែរ តាមអំពើចិត្ត គឺដោយសារអាង មានខ្នងបង្អែករឹងមាំចាំ ជួយការពារ គ្រប់ពេលវេលា។ ជ្រូកក្រហមដែលងាប់នៅ លើរថយន្តពេលឈ្មួញ ដឹកពីទឹកដីសៀមចូលទឹកដី ខ្មែរត្រូវបានគេវះ យកគ្រឿងក្នុងចេញ ហើយក្លាសេទឹកកក ដឹកជញ្ជូន ទៅចែកចាយ ដល់រាជធានីភ្នំពេញ ដែលអាចធ្វើឲ្យ ប៉ះពាល់យ៉ាង ខ្លាំងដល់សុខភាព ប្រជាពលរដ្ឋដែលទិញ សាច់ជ្រូកទាំងនោះយកទៅចំអិនទទួលទាន។ ប្រជាពលរដ្ឋក្នុងឃុំសន្តិភាពបានរិះគន់ចំៗថា មន្ត្រីកាំកុងត្រូលច្រកគីឡូ១៣ និងមន្ត្រីពេទ្យសត្វប្រចាំច្រកនេះ គិតតែពីរឿងប្រមូលលុយដាក់ហោប៉ៅប៉ុណ្ណោះ ហើយបណ្ដោយឲ្យក្រុមហ៊ុនអង្គរសុខសារិទ្ធ នាំចូលជ្រូកក្រហម ជ្រូកឈឺ ជ្រូកងាប់ មកលក់ចែកចាយពេញទីផ្សារប្រទេសកម្ពុជាដោយមិនខ្វល់ពីផលប៉ះពាល់ដល់ សុខភាពប្រជាពលរដ្ឋទាល់តែសោះ៕

srnews-839 srnews-840 srnews-841 srnews-842

1 of 4,995

ចំនួនអ្នកទស្សនា
  • 1
  • 98
  • 1,723
  • 8,898,134

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More