ជនសង្ស័យ២នាក់ទៀតហើយ!ដែលត្រូវសមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជាប់ពាក់ព័ន្ធនិងគ្រឿងញៀន

image-456

ភ្នំពេញ៖ កម្លាំងអត្តរាគមន៍នគរបាលខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យ២នាក់ខណៈ ត្រួតពិនិត្យឃើញមានរក្សាទុកគ្រឿងញៀនប្រភេទក្រាមសថ្លាមួយកូនថង់តូចជាប់ខ្លួន។ការឃាត់ខ្លួននេះនេះកាលពីម៉ោង២៣និង០០នាទីយប់ថ្ងៃទី០៣កញ្ញា២០១៦នៅផ្លូវម៉ុងរិទ្ធីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។

ជនសង្ស័យទី១ឈ្មោះទន់ សាម៉េត អាយុ២៤ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានផ្លូវម៉ុងរិទ្ធីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិនិងឃុំជើងព្រៃស្រុកបាធាយខេត្តកំពង់ចាម។

ជនសង្ស័យទី២ឈ្មោះធា ភឿក អាយុ២២ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅការដ្ឋានផ្លូវម៉ុងរិទ្ធីភូមិបាយ៉ាបសង្កាត់ភ្នំពេញថ្មីខណ្ឌសែនសុខ។និងមានស្រុកកំណើតភូមិនិងឃុំជើងព្រៃស្រុកបាធាយខេត្តកំពង់ចាម។

ប្រភពពីសមត្ថកិច្ចបានប្រាប់ថាមុនឃាត់ខ្លួនជនសង្ស័យខណះដែលកំម្លាំងអត្តរាគមន៍ខណ្ឌកំពុងល្បាតក្នុងមូលដ្ឋានស្រាប់តែឃើញជនសង្ស័យខាងលើកំពុងជិះម៉ូតូមួយគ្រឿងម៉ាកស្កូបពីពណ៌ស ពាក់ស្លាកលេខកណ្តាល1N-7597ឌុបគ្នាដោយសង្ស័យក៍ឃាត់ត្រួតពិនិត្យក៍ឃើញមានថ្នាំញៀនប្រភេទក្រាមសថ្លា១កូនថង់តូចនៅជាប់ខ្លួនឈ្មោះ ទន់ សាម៉េត ក៍ឃាត់យកមកសាកសួរតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់បានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ។ ដោយ៖ ប៉ា រ៉ូបឺត

ce47bfb6-9e92-4c78-8753-afbc04836769

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More