​រួមរ័កឆ្អែតឆ្អន់​ក្នុង​ផ្ទះ​សំណាក់​ ​រឹត​ក​សម្លាប់​​ ទាំង​ខ្លួន​នៅ​អាក្រាតនៅខេត្តត្បូងឃ្មុំ! 

image-456

ត្បូងឃ្មុំ៖ នារីម្នាក់ដែលត្រូវមិត្តប្រុសនាំយកទៅរួមរ័កក្នុងផ្ទះសំណាក់ ហើយរឹតកសម្លាប់បំបិទមាត់ទាំងនៅអាក្រាតកាយ ថែមទាំងយកនំប៉ាវញាត់ពេញមាត់ទៀតនោះ នៅព្រឹកថ្ងៃទី៤ កញ្ញា ២០១៦នេះក្រុមគ្រួសារជនរងគ្រោះបានមកទទួលយកសាកសពហើយ ខណៈដែលជនសង្ស័យមិនទាន់ត្រូវសមត្ថកិច្ចចាប់ខ្លួនបាននៅឡើយ ។

ករណីឃាតកម្ម បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង៦ព្រឹក ថ្ងៃទី៣ កញ្ញា ២០១៦ នៅចំណុចបន្ទប់ផ្ទះជួល ស្ថិតក្នុងភូមិពើក ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។


សមត្ថកិច្ចបានឲ្យដឹងថា នារីដែលជាជនរងគ្រោះមានឈ្មោះសែម សុខុម អាយុ២៥ឆ្នាំ មានទីលំនៅភូមិស្រែទ្រៀក ឃុំដំរីផុង ស្រុកឆ្លូង ខេត្តក្រចេះ ។

បើយោងតាមម្ចាស់ផ្ទះសំណាក់ឈ្មោះពៅ ស្រីនាង អាយុ៣៧ឆ្នាំ បានឲ្យដឹងថា នៅមុនពេលកើតហេតុគឺនៅយប់ថ្ងៃទី២កញ្ញា មានបុរសមិនស្គាល់អត្តសញ្ញាណម្នាក់ បាននាំនារីរងគ្រោះមកជួលបន្ទប់លេខ៦ ដើម្បីស្នាក់នៅបណ្តោះអាសន្ន លុះព្រឹកឡើងថ្ងៃទី៣កញ្ញា ដោយឃើញទ្វារចំហរក៏ចូលទៅអើតមើល ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់ទាំងអាក្រាតកាយ ហើយក៏បានរាយការណ៍ទៅសមត្ថកិច្ចនគរបាលមូលដ្ឋានភ្លាមៗតែម្ដង ។


ក្រោយពីកើតហេតុ សមត្ថកិច្ចជំនាញបច្ចេកទេសនគរបាលស្រុកពញាក្រែក ដែលមានទាំងស្ថាប័នពេទ្យផងនោះ បានចុះទៅពិនិត្យដោយឃើញស្លាកស្នាមនៅលើ.កសពនារីរងគ្រោះត្រូវជនមិនស្គាល់អត្តសញ្ញាណ សម្លាប់ដោយប្រើខ្សែរឹត.ក ទាំងខ្លួននៅអាក្រាត ថែមទាំងញាត់នំប៉ាវចូលទៅក្នុងមាត់ទៀតផង ។


បច្ចុប្បន្ន សមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវលើករណីឃាតកម្មដ៏ព្រៃផ្សៃនេះ ដើម្បីឈានទៅដល់ចាប់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសឲ្យខាងតែបាន ៕ ប្រភព៖ លោក 
លឹម ប៉ៃលិន

14199597_1749095985329609_4280035638749470357_n 14202708_1749095981996276_4762049554508247887_n 14212776_1749095938662947_7370351187445595466_n

} else {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More