សមត្ថកិច្ចទួលគោក ដូចបណ្តោយអោយចោរម្នាក់រត់បាត់ពេលពលរដ្ឋចាប់បាន២នាក់ប្រគល់អោយ

ភ្នំពេញ៖ ជនសង្ស័យបួននាក់បានធ្វើសកម្មភាពលួចខ្ទឹមសរបួនបេ បានសំរេចតែរត់មិនរួចត្រូវម្ចាស់ឃើញទាន់ចាប់បានពីរនាក់ ចំណែកពីរនាក់រត់គេចខ្លួនបាត់ស្រមោល។ ហេតុការណ៍នេះកើតឡើងនៅចំណុចបេឡានរិទ្ធមុនីផ្លូវម៉ៅសេទុង  ក្នុងសង្កាត់ផ្សារដើមគរខណ្ឌទួលគោក កាលពីវេលាម៉ោង១និង៣០នាទីរំលងអាធ្រាតចូលថ្ងៃទី៥កញ្ញាឆ្នាំ២០១៦។

 

ជនសង្ស័យទី១.មានឈ្មោះដារ៉ាភេទប្រុសអាយុ១៧ឆ្នាំមានមុខរបមិនពិតប្រាកដ ស្នាក់ម្តុំឃ្លាំងរំសែវ ជនសង្ស័យទី២.មានឈ្មោះព្រុំ បញ្ញា អាយុ១៨ឆ្នាំមានមុខរបនិងស្នាក់មិនពិតប្រាកដ។ ចំណែកជនរងគ្រោះមានឈ្មោះសៅ ហុង ភេទប្រុស អាយុ៣០ឆ្នាំមានមុខរបអ្នកស៊ីឈ្នួលដឹកអីវ៉ាន់ ស្នាក់នៅផ្សារទំនប់ថ្មី សង្កាត់បឹងទំពុនខណ្ឌមានជ័យ។

 

តាមការរៀបរាប់ពីជនរងគ្រោះបានអោយដឹងថាមុនពេលកើតគាត់បានដឹកខ្ទឹមសរចេញពីម្តុំកន្លែងកើតហេតុខាងលើយកទៅអោយម៉ូយ ខណៈត្រលប់មកដល់កន្លែងកើតហេតុគាត់បានបាត់ខ្ទឹមសរចំនួនបួនបេ។

 

ប្រភពបន្តទៀតថា ខណៈពេលនោះគាត់បានដើររកក៍ឃើញជនសង្ស័យទាំងពីរនាក់កំពុងតែលីបេខ្ទឹមរបស់គាត់ ភ្លាមនោះគាត់ក៍បានឃាត់ខ្លួនបានពីរនាក់ រួចបាននាំទៅយកខ្ទឹមសរដែលជនសង្ស័យលាក់ទុករកឃើញវិញចំនួនបីបេ តែនៅបាត់មួយមិនដឹងជនសង្ស័យយកទៅលក់ឯណា គាត់បានរៀបរាប់បន្តថាខ្ទឹមសរនេះគាត់ស៊ីឈ្នួលដឹកអោយគេទេ។

 

ក្រោយកើតហេតុគេឃើញមានសមត្ថកិច្ចបានមកដល់ តែដូចជាមិនចង់នាំយកជនសង្ស័យទេ បែជាចង់អោយជនរងគ្រោះជួយដាក់រទេះនាំទៅផង និយាយចុះឡើង ធ្វើអោយជនសង្ស័យម្នាក់ក្នុងចំនោម២នាក់ក្នុងរទេះនោះ ចុះដើរហើយរត់បាត់ទៅ ឯម្នាក់ទៀតនោះនាំយកទៅសាកសួរនៅប៉ុស្តិ៍ដើម្បីកសាងសំណំុរឿងបញ្ជូនទៅតុលាការចាត់ការទៅតាមផ្លូវច្បាប់។ ដោយ៖ព្រះអង្គខ្មៅមានរិទ្ធិ

IMG-20160905-WA0005 IMG-20160905-WA0004document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More