សម្តេចតេជោ ហ៊ុន សែន៖ ប្រជុំអាស៊ានម្តងៗ រវល់រកតែពេលប្តូរសំលៀកបំពាក់មិនបាន

ភ្នំពេញ៖ នៅតែជាង២ម៉ោង ទៀតខ្ញុំនឹងស្ថិតនៅរដ្ឋធានីវៀងចន័្ទ នៃប្រទេសឡាវ

ដែលជាទីកន្លែងប្រជុំកំពូលអាស៊ាន និងការប្រជុំកំពូលពាក់ព័ន្ធផ្សេងទៀត។

យោងលើបទពិសោធន៍រៀងរាល់ការប្រជុំអាស៊ានម្តងៗ ខ្ញុំសំរាកបានក្នុងចន្លោះ ៤ ទៅ ៦ ម៉ោងប៉ុណ្ណោះ ព្រោះមានកិច្ចការជាច្រើនដែលត្រូវធ្វើ។ មុជទឹកមួយដង១ថ្ងៃ នៅម៉ោង១០ ឬ ១១ ឬ១២យប់។ សម្លៀកបំពាក់ស្បែកជើងស្លៀកពាក់តាំងពីម៉ោង៦ព្រឹក ដោះម៉ោង១០ ឬ ១១ យប់។

ប្រសិនឃើញប្លែកគឺដូរតែក្រវ៉ាត់ក ឬដូរអាវក្នុង ឬពាក់អាវដែលប្រទេសម្ចាស់ផ្ទះកាត់ឱ្យសំរាប់ពិធីជប់លៀងប៉ុណ្ណោះ។

ការដូរអាវក្នុងឬអាវជប់លៀង ឬក្រវ៉ាត់ក គឺដូរក្នុងបន្ទប់ទឹកនៃកន្លែងប្រជុំ មិនមែនមកដូរនៅសណ្ឋាគារទេ។

នេះជារឿងផ្ទាល់របស់ខ្ញុំដែលសូមចែករំលែកជូនបងប្អូនជនរួមជាតិបានជ្រាបអំពីអ្នកដឹកនាំ និងគណប្រតិភូទៅប្រជុំកំពូលអាស៊ាន ហើយអ្នកដែលហត់លើសខ្ញុំទៅទៀតគឺរដ្ឋមន្ត្រីការទេស និងឧត្តមមន្ត្រីដែលត្រូវចរចារលើសេចក្តីថ្លែងការណ៍រួម៕

 image image image

1 of 5,008

ចំនួនអ្នកទស្សនា
  • 0
  • 404
  • 1,304
  • 8,910,035

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More