រថយន្តកាមរីឆ្លាមបុករនាំងដែកពុះចែកទ្រូវផ្លូវបាក់អស់ចំនួន៧ផ្ទាំងរួចបើកយកទៅទុកចោលនៅផ្លូវលេខ៨១ហើយគេចខ្លួនបាត់ស្រមោល(video)

image-456

ភ្នំពេញ ៖ រថយន្តបន្តកាមរីឆ្លាមមួយគ្រឿងបើកយ៉ាងលឿនសង្ស័យបើកក្នុងស្ថានភាពស្រវឹងបានរ៉េចង្កូត បុករនាំងដែកពុះចែកទ្រូងផ្លូវបាក់អស់ចំនួន ៧ផ្ទាំងកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះមុនីវង្ស ក្បែរនិងហូតែល(ស) សង្កាត់វាលវង់ ខណ្ឌ7មករា។

តាមប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា នៅមុនពេលកើតហេតុគេឃើញ រថយន្តកាមរីឆ្លាម មួយគ្រឿង ពណ៍ស្ក ពាក់ស្លាកលេខភ្នំពេញ 2M-4435 បើកក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន ខណះពេលមកដល់ចំណុចកើតហេតុខាងលើរ៉េចង្កូតទៅបុករនាំងដែកពុះចែកទ្រូវផ្លូវបាក់អស់ចំនួន៧ផ្ទាំង បណ្តាលឲ្យរថយន្តរងការ ខូចខាតខ្ទេចផ្នែកខាងមុខ ចំណែករនាំងដែកបាក់រាយប៉ាយពេញផ្លូវ ។ ភ្លាមៗនោះគេឃើញរថយន្តបង្កបានបើកគេចចេញពីកន្លែងកើតហេតុរហូតមកដល់ចំណុចផ្លូវលេខ៨១ បានឈប់ចតនៅលើមន្ទីរពេទ្យ ច័ន្ទសុខម រួចរត់គេចខ្លួនបាត់ស្រមោលតែម្តង។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ ចុះមកវាស់វែងស្ទួចយករថយន្តបង្កយកទៅការិយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយជាមួយនិងជនរងគ្រោះរួមនិងសម្បត្តិរដ្ឋ ៕

1 of 4,992

ចំនួនអ្នកទស្សនា
  • 0
  • 329
  • 2,758
  • 8,894,725

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More