ស្រវឹងស្រាបើករថយន្តបុករបាំងថ្មពុះចែកទ្រូងផ្លូវ បែរជាខឹងអាជ្ញាធរមិនដាក់ភ្លើងសញ្ញា(Video)

image-456

ភ្នំពេញ៖ ជនជាតិចិនម្នាក់ស្រវឹងបើករថយន្តសីុណាលឿនបត់ទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវ ទើបដាក់ថ្មី ហើយស្រែកឡូឡារខឹងនឹងអាជ្ញាធរមិនព្រមដាក់ភ្លើងសញ្ញា

អោយឃើញទើបគាត់បើករថយន្តទៅបុកបណ្តាលអោយខូចខាត់រថយន្តរបស់គាត់បែបនេះ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៣នឹង៤៥នាទីទាបភ្លឺ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ០១៦ តាមបណ្ដោយផ្លូវព្រះសីហនុ កែងនឹងផ្លូវ ១៦៣ (ស្តុបវត្តមហាមន្រ្តី) ស្ថិតក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា។ រថយន្តបើកពីជើងទៅត្បួងតាមផ្លូវ១៦៣ ដល់ស្តុបវត្តមហាមន្រ្តីក៏បត់ឆ្វេងទៅផ្លូវព្រះសីហនុទើបជ្រុលចង្កូតទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវទើបដាក់ថ្មីចំពីមុខពេញទំហឹង។ ក្រោយកើតហេតុរថយន្តបង្កត្រូវបានប៉ូលីសវាស់វែងយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការនគរបាលរាជធានីភ្នុំពេញដើម្បីធ្វើការដោះស្រាយតាមច្បាប់។

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More