លោកតាចាស់ជរាម្នាក់មានអាយុ៨២ឆ្នាំបញ្ចប់ជីវិតដោយចងក (video)

image-456

ភ្នំពេញ ៖ លោកតាចាស់ជរាម្នាក់មានអាយុ៨២ឆ្នាំទៅហើយ ខណៈដែលមានជម្ងឺប្រចាំកាយរុាំរ៉ៃ ទើបចេញពីសម្រាកពេទ្យ១សប្តាហ៍ សម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ហើយត្រូវបានប្រជាពលរដ្ឋក្នុងភូមិក្បែរនោះប្រទះឃើញស្រែកប្រាប់កូនចៅ ក្បែរខាងទើបបង្កឲ្យភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី០៤ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅរោងទូកង ជាប់សាលាបុណ្យក្នុងភូមិស្រែអំពិល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។

លោកតារងគ្រោះ ឈ្មោះ ម៉ម ញឹម អាយុ៨២ឆ្នាំ ចាស់ជរា មានជម្ងឺប្រចាំកាយរុាំរៃ រស់នៅ ក្នុងភូមិកើតហេតុ ។

តាមពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា កាលពីវេលាម៉ោង៤និង៤៥នាទីព្រឹកថ្ងៃទី០៤នេះ បន្ទាប់ពីដើរចេញពីផ្ទះស្រាប់តែប្រទះឃើញ ជនរងគ្រោះចងកធ្វើអត្តឃាតស្លាប់បាត់ទឰហើយ ដោយចងក្រមាចំនួន២ ចង់ភ្ជាប់គ្នាទៅនឹងធ្នឹមរោងទូកង ហើយបានស្រែកប្រាប់កូនចៅនៅផ្ទះក្បែរនោះមកមើលទើបភ្ញាក់ផ្អើល ។

តាមសាច់ញាតិបានឲ្យដឹងថា ជនរងគ្រោះ មានវ័យចាស់ជរា ហើយមានជម្ងឺប្រចាំកាយរុាំរ៉ៃ ទើបតែមកពីមន្ទីរពេទ្យរុស្សី បាន១សប្តាហ៍ រហូតមកដល់ថ្ងៃនេះបែជា លួចចេញពីផ្ទះទាំងយប់ មកចងកសម្លាប់ខ្លួនទៅវិញ ។

សាកសពក្រោយពីនគរបាលជំនាញ ចុះធ្វើកាេពិនិត្យ និងកោសល្យវិច័យរួចឃើញថា ជនរងគ្រោះពិតជា ស្លាប់ដោយចងកធ្វើអត្តឃាត ពុំមានពាក់ព័ន្ឌបទល្មើសអ្វីឡើយ ហើយសាច់ញាតិក៏មិនបានប្តឹងផ្តល់អ្វីដែរ រួចប្រគល់ សាកសព លើកយកទៅធ្វើបុណ្យតាមប្រពៃណី ។

var d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More