រត់ចុះពីផ្ទះសំណាក់លីម គីម ១៦៨នៅសង្កាត់ទួលសង្កែ អោយគេជួយបន្ទាប់ពីបុរសម្នាក់ចាប់រំលោភថាគ្មានបរិសុទ្ធ

ភ្នំពេញ៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ ក្រោយពីជនរងគ្រោះរត់ចុះពីផ្ទះសំណាក់ស្រែកយំអោយគេជួយ

បន្ទាប់ពីជនសង្ស័យបានចាប់រំលោភនៅចំនុចផ្ទះសំណាក់( លីម គីម ១៦៨) ផ្លូវលេខ៥៩៨ ក្រុមទី១២ ភូមិទួលគោក សង្កាត់ទួលសង្កៃ ខណ្ឌឬស្សីកែវ កាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៤ខែកញ្ញាឆ្នាំ២០១៦។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឡូញ ឡាង ហៅឆើត ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មកររោងចក្រផលិតចំណីសត្វ ស្នាក់នៅភូមិស្លែង ឃុំជីលាស់ ស្រុកពញាឮ ខេត្តកណ្តាល ។ ចំណែកឯជនរងគ្រោះមានឈ្មោះ ស ស ភ  ភេទស្រី អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មានស្រុកកំនើតនៅខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ និងជនរងគ្រោះធ្វើកម្មករជាមួយគ្នា នៅមុនកើតហេតុ ជនរងគ្រោះបានខ្ចីប្រាក់ពីជនសង្ស័យចំនួន ៥០ដុល្លារ ដោយបានខ្ចី ៤ទៅ៥ថ្ងៃមកហើយ ដោយនៅល្ងាចថ្ងៃអាទិត្យ ជនសង្ស័យ ហើយនឹងជនរងគ្រោះ បានចេញពីធ្វើការ រួចជនរងគ្រោះក៏បានសួរទៅជនសង្ស័យម្តងទៀតថា មានប្រាក់នៅ តែជនសង្ស័យបាននិយាយទៅវិញថា រូបគេមិនមានប្រាក់ដល់ ៥០ដុល្លាទេ ខណៈនោះ ស្រាប់តែជនរងគ្រោះបានខ្ចីប្រាក់ត្រឹមតែ ១០ដុល្លា ហើយជនសង្ស័យបានសួរទៅជនរងគ្រោះថា តើខ្ចីប្រាក់យកទៅធ្វើអ្វី ។ ពេលនោះ ជនរងគ្រោះបាននិយាយប្រាប់ថា រូបគេខ្ចីប្រាក់យកទៅដើរលេងជាមួយសង្សាររបស់ខ្លួន ភ្លាមៗនោះ ជនសង្ស័យក៏និយាយថា ចឹងទៅដើរលេងជាមួយគេមួយយប់ទៅ ក្រោយមក ជនរងគ្រោះក៏យល់ព្រមជាមួយជនសង្ស័យ ហើយក៏បាននាំគ្នាទៅញុំាស៊ុបជាមួយគ្នា ។ ក្រោយពីញុំាស៊ុបរួចមក ជនសង្ស័យក៏បានបបួលជនរងគ្រោះទៅជក់គ្រឿងញៀន តែជនរងគ្រោះមិនចេះជក់ទេ ក៏បានចាប់បង្ខំជនរងគ្រោះអោយជក់ រួចមកជនសង្ស័យក៏បានបបួលជនរងគ្រោះចូលទៅផ្ទះសំណាក់ ហើយបានធ្វើសកម្មភាពរំលោភបានសម្រេច ។

ក្រោយពីរំលោភបានសម្រេចរួចមក ក៏បានសួរទៅជនរងគ្រោះថា ធ្លាប់មានសង្សារប៉ុន្មាននាក់ហើយ បានជាមិនមានភាពបរិសុទ្ធសោះ ចឹង សួរហើយជនសង្ស័យក៏ចូលទៅក្នុងបន្ទប់ទឹក នៅពេលចេញពីបន្ទប់ទឹកវិញ ស្រាប់តែមិនឃើញទូរស័ព្ទរបស់ខ្លួនដាក់នៅលើកទូរទស្សន៍ ។ ហើយសួរទៅជនរងគ្រោះថា មានយកទូរស័ព្ទដៃរបស់គេទេ។

ភ្លាមៗនោះ ជនរងគ្រោះបានរត់ចុះពីលើផ្ទះសំណាក់មកក្រោម ហើយត្រូវបានសន្តិសុខយាមនៅផ្ទះសំណាក់នោះ សួរថាមានរឿងអី្វ ទើបជនរងគ្រោះបាននិយាយប្រាប់ថា មានគេចាប់រំលោភ រួចក៏បានឌុបជនរងគ្រោះចេញទៅក្រៅ ។  ភ្លាមនោះកម្លាំងល្បាតអធិការដ្ឋាន និងប៉ុស្តិ៍អន្តរាគមន៏សួរនាំទើបឃាត់ខ្លួនជនសង្ស័យតែម្ដយកមកបន្តសួរ។

បច្ចុប្បន្នជនសង្ស័យកំពុងឃុំខ្លួនជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនជនសង្ស័យខាងលើទៅសាលាដំបូងរាជធានីភ្នំពេញអនុវត្តន៍តាមនីតិវិធី៕ ស៊ុនតិច

Untitled 1 of 5,000

ចំនួនអ្នកទស្សនា
  • 2
  • 1,414
  • 2,106
  • 8,903,713

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More