ឃាត់ខ្លួនបុរសម្នាក់តាមអំនាចដីកាតុលាការពីបទរក្សារទុកគ្រឿងញៀន

កណ្តាល ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលយុត្តិធម៌ សហការណ៍ជាមួយកម្លាំង ប៉ុស្តិ៍សៀមរាប បានធ្វើការឃាត់ខ្លួនកាលពីវេលាម៉ោង ៩និង២០នាទីព្រឹក ថ្ងៃទី០៥ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិព្រែកអង្គុញ ឃុំសៀមរាប កណ្តាលស្ទឹង ខេត្តកណ្តាល។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ និងចាប់ឃាត់ខ្លួននោះ គឺដោយសារតែមានដីកាបង្គាប់លេខ ២៦៣ដកប.ច.ខ.ចុះថ្ងៃទី២១ខែមេសាឆ្នាំ២០១៥ ដោយលោក ផូង វណ្ណ ចៅក្រមស៊ើបសួរ សាលាដំបូងខេត្តកណ្តាល។

ក្រោយពីអធិការដ្ឋាបានទទួលដីកានោះហើយ បានបញ្ជាកម្លាំងក្នុងមូលដ្ឋានទាំងអស់អោយធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យ យកមកអនុវត្តទោសតាមដីកា។ ជនដែលត្រូវបានឃាត់ខ្លួននោះ ឈ្មោះ គង់ រតនា ហៅគាំង ភេទប្រុសអាយុ២៤ឆ្នាំ ជនជាតិខ្មែរនៅភូមិសៀមរាបឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាប់ចោទពីបទ រក្សាទុកនូវសារធាតុញៀន ដែលប្រព្រឹត្តនៅភូមិសៀមរាប ឃុំសៀមរាប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល កាលពីថ្ងៃទី២០ ខែមីនាឆ្នាំ២០១៥។

បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់បញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាន ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចចាត់ការតាមនីតិវិធីច្បាប់ ៕Untitled

  1 of 4,991

ចំនួនអ្នកទស្សនា
  • 0
  • 1,990
  • 1,449
  • 8,893,628

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More