ត្រឹមមួយប៉ព្រិចភ្នែកបុរសម្នាក់ត្រូវបានចោរកាច់កម៉ូតូយកទៅបាត់ដោយសុវត្ថិភាព ខណៈកំពុងអង្គុយលេងក្នុងម៉ាតក្បែរស្ពានដែកស្ទឹងមានជ័យ

 

ភ្នំពេញ៖បុរសម្នាក់បានចូលអង្គុយលេងនៅក្នុងម៉ាតមួយកន្លែង ខណៈកំពុងចុយទូរស័ព្ទលេងភ្លេចងាកមើលម៉ូតូត្រូវចោរឆ្លៀតឱកាស កាច់សោរករជិះយកទៅបាត់ដោយសុវត្តិភាពម្ចាស់ម៉ូតូបានត្រឹមតែសោកស្ដាយ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១២ និង៥០នាទីព្រឹកថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦តាមបណ្ដោយផ្លូវ២១៧ត្រង់ចំនុចម៉ាតTO TAL គល់ស្ពានដែកចំការដូង ភូមិឫស្សីសង្កាត់ស្ទឹងមានជ័យខណ្ឌមានជ័ បើយោងតាមសំដីរបស់ម្ចាស់ម៉ូតូឈ្មោះ ឈ្មោះ តេង តុលាភេទប្រុសអាយុ២៩ឆ្នាំ មុខរបរភ្នាក់ងារមន្រ្តីឥនទានស្នាក់នៅភូមិព្រែកតាគង់សង្កាត់ចាក់អង្រែលើខណ្ខមានជ័យ បានឲ្យដឹងថាខ្លួនបានជិះម៉ូតូម៉ាក WAVE ពណ៍ខ្មៅ C100 ពាក់ស្លាកលេខភ្នំពេញ 1CJ-9076។ មុនពេលកើតហេតុគាត់បានខ្ចីម៉ូតូប្អូនស្រីរបស់គាត់ជិះមកអង្គុយពិភាក្សាគ្នាលេងនៅចំនុចកើតហេងុខាងលើដោយរូបគាត់កំពុងតែនិយាយពីកាងារនិងចុចទូរសព្ទ័បណ្តើរដោយពុំបានក្រឡេកមើលម៉ូតូដែលបានចតនៅខាងក្រៅ ។

ស្របពេលនោះជនសង្ស័យដែលអង្គុយនៅក្បែរគាត់ក្នុងម៉ាតជាមួយគ្នាឃើញឱកាស់ល្អក៏បានដើរចេញមកក្រៅក៏បានធ្វើសកម្មភាពលួចម៉ូតូរបស់គាត់ជិះគេចខ្លួនបាត់ស្រមោលដោយសុវត្តិភាពតែម្តង។ ក្រោយពីកើតហេតុម្ចាស់ខាងលើក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិនគរបាលស្ទឹងមានជ័យតែប៉ុណ្ណោះ។ ដោយ អាត ចន្ធូ

302c3a0f-a52e-4ae8-a321-ed834f528656 634a3287-fc40-41a3-b089-b4e98c329ce9 c7065c62-6a9f-4da0-8c8c-02b044b80b41

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More