របួសធ្ងន់៣នាក់ក្នុងករណីបោះគ្រាប់ចូរថយន្តលុចស៊ីស នៅទឹកដីខណ្ឌចំការមនកាលពីយប់មុិញ

ភ្នំពេញ៖ ព្រឹត្តិការការណ៍កម្រមានដែលជនសង្ស័យហ៊ានបោះគ្រាប់បែកចូលរថយន្តកណ្តាលក្រុងបណ្តាលអោយមនុស្សបីនាក់របួសធ្ងន់។ហេតុការបង្កអោយមានការភ្ញាក់ផ្អើលស្ទើរពេញមួយក្រុងនេះ បានកើតឡើងនៅម៉ោងប្រមាណ ៧:៤០ នាទីយប់ថ្ងៃទី៦កញ្ញា ឆ្នាំ ២០១៦ តាមបណ្តោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ខណ្ឌចំការមន។

ក្រោយកើតហេតុបន្តិច នាយឧត្តមសេនីយ៍ ជួន សុវណ្ណ ស្នងការរាជធានីភ្នំពេញបានដឹកនាំកម្លាំង សមត្ថកិច្ចបានចុះទៅអន្តរាគមន៍ និងព័ទ្ធចំណុចកើតហេតុដើម្បីពិនិត្យជុំវិញកន្លែងកើតហេតុ។

តាមអ្នកដែលឃើញហេតុការណ៍បំផ្ទុះគ្រាប់បែកនេះបាននិយាយប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុគេបានឃើញម៉ូតូ១គ្រឿងបើកឌុបគ្នា២នាក់ បានបើកមកអែបរថយន្តម៉ាកលុចស៊ី RX-300 ពណ៌ស បានធ្វើ សកម្មភាពបោះគ្រាប់បែកចូលក្រោមកង់រថយន្តបណ្តាលអោយផ្ទុះ ប៉ុន្តែមិនបណ្តាលអោយ អ្នកបើករថ យន្តរងរបួសនោះទេ បែរជាបណ្តាលអោយអ្នកធ្វើដំណើរតាមផ្លូវរងរបួសស្រាល៣នាក់ក្នុងនោះមានស្ត្រីជន ជាតិឥណ្ឌាម្នាក់ បុរសវៀតណាមម្នាក់ និងស្ត្រីខ្មែរម្នាក់ផងដែរ។

សូមៈម្រាបថានៅពេលនេះកម្លាំងសមត្ថកិច្ចបាននាំខ្លូនអ្នកដែលឃើញហេតុការណ៍នេះទៅធ្វើការសាកសួរដើម្បីងាយស្រួលនិងកំណត់មុខសញ្ញានិងចាប់ជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់។

ចំណែកជនរងគ្រោះមិនស្គាល់ឈ្មោះទាំងអស់ក្រោយពីកើតហេតុត្រូវបានរថយន្តមកដឹកយកទៅព្យាបាលនៅមន្ទីរព្យេកាល់ម៉ែត្រ២នាក់ និងមន្ទីរពេទ្យរុស្ស៊ីម្នាក់៕

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More