ចេញពីកំពង់ឆ្នាំងមកដល់ភ្នំពេញ ស្លាប់ក្រោមស្ពានជ្រោយចង្វារ
ភ្នំពេញៈបុរសម្នាក់បានស្លាប់បាត់បង់ជីវិត បន្ទាប់ពីបានធ្វើរដំណើរតាមរថយន្តមកពីខេត្តកំពង់ឆ្នាំងចេញមកភ្នំពេញ
ត្រូវបានខ្យល់គរស្លាប់ក្រោមស្ពានជ្រោយចង្វារ។ ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង11និង30នាទីថ្ងៃត្រង់ នាថ្ងៃទី07 ខែកញ្ញា ឆ្នាំ2016 ត្រង់ចំនុចក្រោមស្ពានជ្រោយចង្វារ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
ជនរងគ្រោះដែលស្លាប់បាត់បង់ជីវិតនោះមានឈ្មោះងួន ចយ ភេទប្រុស អាយុ47ឆ្នាំ មុខរបរដើរសំុទាន។
តាមប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់អោយដឹងថានៅមុនពេលកើតហេតុជនរងគ្រោះនឹងប្រពន្ធរួមទាំងកូនប្រុសចំនួន2នាក់បានធ្វើដំណើរចេញពីខេត្តកំពង់ឆ្នាំងបានធ្វើដំណើរមកភ្នំពេញដោយសុំរថយន្តតាក់សុីពណ៌សជិៈមកភ្នំពេញដោយម្ចាស់រថយន្តអាណិតដឹកមកមិនយកលុយទេ លុះមកដល់ចំនុចក្រោមស្ពានជ្រោយចង្វារជនរងគ្រោះមានអាការៈមិនស្រួលខ្លួនបានសុំម្ចាស់រថយន្តឈប់ហើយប្រពន្ធបានកោសខ្យល់អោយស្រាប់តែជនរងគ្រោះខ្យល់គគាំងបេះដូងស្លាប់ភ្លាមៗតែម្តង។
ក្រោយពីកើតហេតុសមត្ថកិច្ចបានចុះមកសាកសួរនិងត្រួតពិនិត្យធ្វើកោសល្យវិច្ចយ័រួចសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារខ្យល់គរពិតប្រាកដមែន។
បច្ចុប្បន្នសពត្រូវបានសមត្ថកិច្ចទាក់ទងរថយន្តសង្គ្រោះដឹកយកសពទៅស្រុកកំណើតនៅឯខេត្តព្រៃវែងដើម្បីធ្វើបុណ្យតាមប្រពៃណី៕ដោយ៖ខេង ប៊ុនធឿន