មន្ត្រីនគរបាល៧រូបត្រូវបានបំពាក់សក្កិនៅស្នងកាដ្ធានខេត្តមណ្ឌលគិរី
ខេត្តមណ្ឌលគីរី៖ ដោយមានការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល ចំពោះមន្រ្តីនគរបាលដែលសកម្មនឹងការងារ នៅថ្ងៃនេះបានរៀបចំធិពីបំពាក់ឋានន្តរសក្តិនេះឡើង ក្នុងគោលបំណងលើកទឹកចិត្តដល់មន្រ្តីនគរបាល ដែលបានខិតខំបំពេញនូវតួនាទីភារកិច្ចរបស់ខ្លួននាពេលកន្លងមកបានល្អប្រសើរ ដោយមិនគិតពីមន្រ្តីនគរបាលចាស់ និងមន្រ្តីនគរបាលថ្មីនោះទេ នេះបើតាមប្រសាសន៍របស់លោក ស្វាយ សំអ៊ាង អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី ថ្លែងកាលពីព្រឹកថ្ងៃទី០៦ខែកញ្ញានេះ នៅក្នុងពិធីបំពាក់ឋានន្តរសក្តិ ដល់មន្ត្រីនគរបាលចំនូន៧រូប នៅស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ។
លោក ស្វាយ សំអ៊ាង បានមានប្រសាសន៍បន្តទៀតថា ដូច្នេះមន្ត្រីនគរបាល នៃស្នងការរដ្ឋាននគរបាលខេត្តមណ្ឌលគិរី ត្រូវបន្តយកចិត្តទុកដាក់សហការណ៍គ្នាអោយបានល្អ ដើម្បីបំពេញភារកិច្ច ថែរក្សានូវសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ក្នុងការទប់ស្កាត់លប់បំបាត់បទល្មើសនានាដែលកើតមានឡើងដូចជាបញ្ហារ គ្រឿងញៀន ការជួញដូរស្ត្រី កុមារ ការកេងប្រវាញ្ចផ្លូវភេទ និងបទល្មើសព្រៃឈើជាដើម នឹងបទល្មេីសផ្សេងៗអោយបានមានប្រសិទ្ធភាពមួយរយភាគរយដេីម្បីជាជំហររឹងមាំដល់ប្រជាពលរដ្ធទូទាំងខេត្ត។ ដោយ៖ ចិន្ដា
}