ប៉ងជាច្រើនដងតែមិនសំរេច ឆ្លៀតកូនមិននៅឡើងចងក

កណ្តាល៖ស្ត្រីចំណាស់ម្នាក់បានធ្វើអត្តឃាតខ្លួនឯងជាច្រើនដងតែមិនបានសំរេច លុះកូនៗមិននៅផ្ទះស្រាប់តែឡើងចងកខ្លួនឯងទៀតរហូតបានសំរេច បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី០៧កញ្ញាឆ្នាំ២០១៦នេះ នៅចំណុចលើផ្ទះខ្លួនឯង ក្នុងភូមិល្វាទោងឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្ដាល ។

សមត្ថកិច្ចបានអោយដឹងថាជនរងគ្រោះមានឈ្មោះអ៊ន ទីភេទស្រី អាយុ ៥៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ គ្មាន (ជាមនុស្សសតិមិនគ្រប់ )ទីលំនៅៗភូមិឃុំ កើតហេតុ ជាស្ត្រីមេម៉ាយ(ប្តីស្លាប៉យូរហើយ)មានកូន០៤នាក់ ស្រី០២នាក់។

បើតាមអោយដឹងពីសមត្ថកិច្ចបានបន្ថែមថាកន្លងមកជនរងគ្រោះរូបនេះមានសតិមិនគ្រប់គ្រាន់ ហើយតែងតែព្យាយាមទៅ
លោតទឹក និងចង ក សម្លាប់ខ្លួន ជាញឹកញ៉ាប់ប៉ុន្តែបានបងប្អូនជួយសង្ក្រោះទាន់រហូត ។ លុះដលថ្ងៃកើតហេតុខាងលើ កូន ជនរងគ្រោះ បានមកពីរកសត្វកណ្តុរ វិញទ្បើងទៅលើផ្ទះក៏ឃើញម្តាយចងក ដោយក្រម៉ាទៅនិងរនងផ្ទះស្លាប់បាត់ទៅហើយ ក៏ផ្អើលឆោឡោនាំបងប្អូន និងអ្នកជិតខាងដាក់សាកសព ម្តាយចុះ រួចក៏ក្រុមគ្រួសារបានរាយការណ៌ជូនមកអាជ្ញាធរនិងសមត្ថកិច្ច ជំនាញចុះទៅធ្វើការត្រួតពិនិត្យជនរងគ្រោះពិតជាស្លាប់ដោយធ្វើអត្តឃាតចងកស្លាប់ដោយខ្លួនឯងប្រាកដមែនបានប្រគល់សាកសពជូនទៅក្រុមគ្រួសារ ជនរងគ្រោះ ដើម្បីចាត់ចែងធ្វើបុណ្យតាមប្រពៃណី។

1 of 5,000

ចំនួនអ្នកទស្សនា
  • 0
  • 1,029
  • 2,106
  • 8,903,328

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More