និស្សិតពេទ្យម្នាក់ យកអង្រែវាយក្បាលខ្លួនឯងដេកសន្លប់នៅក្នុងថ្លុកឈាម
ភ្នំពេញ៖ និស្សិតពេទ្យម្នាក់ទំនងជាបែកថ្នាំ យកអង្រែវាយក្បាលខ្លួនឯងបណ្ដាលរងរបួសធ្ងន់ធ្ងរ ដេកសន្លប់ស្ដូកស្ដឹងនៅក្នុងថ្លុកឈាម។ ហេតុការណ៍នេះមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤នឹង០០នាទីរសៀល ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅក្នងបុរីសូនី ផ្ទះលេខ18C ផ្លូវ36 ក្នុងភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។
ជនរងគ្រោះឈ្មោះ រ៉េត ខេមរិន្ទ ភេទប្រុស អាយុ ២៣ ឆ្នាំ មុខរបរនិស្សិត ពេទ្យស្នាក់នៅកន្លែងកើតហេតុខាងលើ។
បើតាមប្រភពពត៌មានពីអ្នកជិតខាងបានអោយដឹងថា មុនពេលកើតហេតុគេឃើញបុរសខាងលើបានរត់កាន់អង្រែនៅក្រោយផ្ទះ ហើយបានវាយក្បាលខ្លួនឯងរហូតដេកសន្លប់ស្ដូកស្ដឹងក្នុងថ្លុកឈាម បន្ទាប់ពីឃើញហេតុការណ៍បែបនេះអ្នកជិតខាងបានប្រាប់អ្នកពួកអ្នករត់ម៉ូតូឌុប ខណៈនោះអ្នកជិតខាងបានរាយការណ៍ដល់សមត្ថកិច្ច ក្រោយពីទទួលបានដំណឹងខាងសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយបានហៅរថយន្ដសង្គ្រោះមន្ទីពេទ្យបង្អែកដង្កោ ដឹកជនរងគ្រោះយកទៅសង្គ្រោះនៅមន្ទីរុស្សី។ បើតាមការបញ្ជាក់ពីខាងសមត្ថកិច្ចបានអោយដឹងថាបុរសម្នាក់ខាងលើនេះអាចបណ្ដាលមកពីករណីបែកថ្នាំឫជារឿងស្នេហា។ដោយ៖អាត ចន្ធូ
document.currentScript.parentNode.insertBefore(s, document.currentScript);