ប៉ុនប៉ងចាប់រំលោភប្រពន្ធគេ ត្រូវអ្នកភូមិសំពងស្លាប់កណ្តាលវាលស្រែ

image-456

ព្រៃវែង៖ វេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃ ៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំនុច វាលស្រែក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង មាន ( ករណីមនុស្សឃាតដោយចេតនា ) ។លោកវរសេនីយ៍ទោ នៅ ហាច អធិការ នគរបាលស្រុកមេសាង បានឲ្យដឹងថាៈ នៅវេលាម៉ោង ៧ និង ៣០នាទីព្រឹកថ្ងៃ ៧ ខែ កញ្ញា ឆ្នាំ ២០១៦ នៅចំនុច វាលស្រែក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង បានទទួលព័ត៌មាន ពីប្រជាពលរដ្ឋ ថាៈ មានមនុស្សដេកស្លាប់វាលស្រែក្នុងស្រូវ ក្នុងភូមិចំបក់ជ្រុំ ឃុំច្រេស ស្រុកមេសាង។

ភ្លាមៗនោះ លោកវរសេនីយ៍ទោនៅ ហាច អធិការ បានដឹកនាំកម្លាំងជំនាញចុះដល់កន្លែងកើតហេតុ ហើយបានស្រាវជ្រាវជាបឋម អោយឃើញថាៈ មុនពេលកើតហេតុ ថ្ងៃ ៦ ខែ កញ្ញា ២០១៦ វេលាម៉ោង ប្រហែល ៦ល្ងាច មានឈ្មោះ អ៊ូង ទិត្យ ភេទ ប្រុស អាយុ ២២ ឆ្នាំនៅភូមិ គ្រើល ឃុំព្រៃរំដេង ស្រុកមេសាង បានជិះម៉ូតូម្នាក់ឯងមកពីទិសខាងជើង ដល់ចំណុចមុខផ្ទះ សាត យុឹមភេទស្រីអាយុ ៣២ ឆ្នាំ រស់នៅ ភូមិបឹង ឃុំច្រេស ស្រុកមេសាង បានឈប់ម៉ូតូនៅលើថ្នល់មុខផ្ទះចំងាយ ១០ម៉ែត្រ ហើយក៍ចុះ ដើរចូលមក ក្នុងបន្ទប់ ក្រោមផ្ទះ ឈ្មោះ សាត យុឹម នៅតែម្នាក់ឯង រួចបានចាប់អោបពីក្រោយឈ្មោះ សាត យុឹម ធ្វើសកម្មភាព ប៉ុនប៉ងចាប់រំលោភ ។ ជួនពេលនោះប្អូនថ្លៃឈ្មោះ សាត យុឹម ឈ្មោះ សយ កកភេទប្រុសអាយុ ៣៣ ឆ្នាំនៅភូមិបឹង ឃុំច្រេសមេសាង ជិះម៉ូតូដើរលេងដល់ចំណុចមុខផ្ទះ សាត យុឹម ។ សាត យុឹម ស្រែកអោយជួយផង ពេលឈ្មោះ សយ កក បានចុះពីលើម៉ូតូ មកជួយ ពេលនោះឈ្មោះ អ៊ូង ទិត្យ ជាជនសង្ស័យបានវ៉ៃនិងឈើក្តាទៅលើឈ្មោះសយ កកចំក្បាលបណ្តាល អោយបែក ក្បាលហូរឈាមរបួសជាទម្ងន់។

ភ្លាមនោះបងប្អូន មកចំនួន ពីរ ភូមិគឺភូមិបឹង និងភូមិអណ្តូងត្រាច ជាច្រើននាក់ បានដឹង ក៍នាំគ្នាមកជួយ ពេលនោះជនសង្ស័យ អ៊ូង ទិត្យក៍បានរត់ពីកន្លែងកើតហេតុសំដៅទៅវាលស្រែទិសខាងលិច ឈាងខាង ត្បូងចំងាយពីផ្ទះ សាត យុឹម ប្រហែល ១.០០០ម ។ លុះដល់ព្រឹកទ្បើងយើងបានឃើញសាកសពឈ្មោ អ៊ូង ទិត្យ ដេកស្លាប់ ផ្កាប់មុខនៅវាលស្រែក្នុងស្រូវ ដោយមានស្នាមរបួសជាច្រើនកន្លែង ផ្នែកខាងក្រោយក្បាល ។ នៅកន្លែងកើតហេតុទី១ មានបន្សល់ម៉ូតូនិងខោ កាប៊យជើងវែង ១ ។ ចំពោះជនរងគ្រោះ សយ កក កំពង់សំរាកព្យាបាលពេទ្យឯកជនឃុំច្រេស បច្ចប្បន្ន សមត្ថកិច្ចយើងកំពង់ស្រាវជ្រាវរកជនដៃដល់និងបំពេញនីតិវិធី ៕ ដោយ ចាន់ សុធា

d8834f52-24b0-442f-a651-19c8d2c3dbd3a38c258b-7662-4bdc-9df0-68d025727fce297102d4-e119-4674-8d01-1f18170c62a5

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More