លោកវរសេនីយ៏ឯកយឹម សារ៉ាន់៖ បំរើប្រជាពលរដ្ឋគឺ បំរើខ្លួនឯង
ភ្នំពេញ៖ មិនថាទប់ស្កាប់ក៏ដូចជាការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសផ្សេងៗ ដើម្បីរក្សារបាននូវសុខសុវត្ថិភាព ជូនបងប្អូនក្នុងមូលដ្ឋាន អធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យ គេតែងឃើញមានការចុះល្បាតរួមទាំងបង្កប់កម្លាំងស៊ីវិលផងដែរដើម្បីបញ្ជ្រាបចូលក្នុងស្ថានការណ៏អោយទទួលបាននូវព័ត៌មានផ្សេងៗដើម្បីឆ្លើ់យតបនិងស្ថានភាពជាក់ស្តែង។
មិនត្រឹមតែប៉ុណ្ណោះជាមួយគ្នានេះផងដែរដើម្បីបំរើប្រជាពលរដ្ឋរយះពេលនេះមិនថាយប់ឬថ្ងៃ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌពោធិ៏សែនជ័យកំពុងបានបើកយុទ្ធនាការចុះធ្វើ និងចែកលទ្ធផលអត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ និងសៀវភៅស្នាក់នៅ ជូនបងប្អូនប្រជាពលរដ្ឋតាមគោលដៅក្នុងភូមិសាស្រ្ត។
អធិការនគរបាលខណ្ឌពោធិ៏សែនជ័យ លោកវរ:សេនីយ៌ឯក យឹម សារ៉ាន់ បានអោយបណ្តាញព័ត៌មាន ធី អិន អិន ដឹងថា ក្នុងនាមជានគរបាលជាតិដែលមានតួរនាទីបំរើដល់ប្រជាពលរដ្ឋនោះ គប្បីមិនគួរតែធ្វើការនៅក្នុងការិយាល័យមួយកន្លែងនោះទេ ដូចនេះឆ្លៀតពេល លោក និងនគរបាលរបស់លោកត្រូវតែចុះផ្ទាល់ជួបជាមួយបងប្អូនប្រជាពលរដ្ឋ ដើម្បីទទួលបាននូវទស្សន:ការបញ្ចេញមតិ និងតំរូវការរបស់ពួកគាត់ នេះក៏ដើម្បីបង្ហាញភាពស្និទ្ធស្នាលរវាងមន្ត្រីនិងប្រជាពលរដ្ឋផងដែរ ព្រោះថាមន្ត្រីនគរបាលជាបងប្អូនកូនក្មួយកូនចៅរបស់ប្រជាពលរដ្ឋ ដូចនេះបំរើប្រជាពលរដ្ឋគឺបំរើបងប្អូនខ្លួនឯង ។
document.currentScript.parentNode.insertBefore(s, document.currentScript);