មន្ត្រីមន្ទីរសាធារណះការខេត្តសៀមរាបម្នាក់ ធ្វើរបងបិទផ្លូវមិនអោយប្រជាពលរដ្ឋឆ្លងកាត់
សៀមរាប៖ ក្នុងសង្គមខ្មែរជារើយៗ នៅតែងតែ កើតមាន អ្នកមានអំណាច រំលោភយកដីផ្ទះប្រជាពលរដ្ឋ ធ្វើឲ្យប្រជាពលរដ្ឋទាំងនោះ ទទួលរងនូវការ ឈឺចាប់ជាបន្តបន្ទាប់។ បើយើងក្រឡេក មកមើល រឿងនៅ ក្រុងសៀមរាប ខេត្តសៀមរាប នេះវិញ មានមន្ត្រីមន្ទីរ សាធារណះការ និងដឹកជញ្ជូន ខេត្តសៀមរាប ម្នាក់បានធ្វើរបង បិទផ្លូវ មិនឲ្យ ប្រជាពលរដ្ឋ ឆ្លងកាត់។ ទោះជាយ៉ាងនេះ ក្ដីមិនមាន ទាន់មានការ បកស្រាយ បំភ្លឺពីមន្ត្រី សាធារណះការ និងដឹកជញ្ជូន ខេត្តសៀមរាប ដែលរងនូវ ការចោទប្រកាន់ នៅឡើយទេ។ ខាងក្រោមនេះ ជាសារបស់ ប្រជាពលរដ្ឋ ដែលបាន បង្ហោះនៅក្នុងបណ្ដាញសង្គមហ្វេប៊ុក ។
រឿង មន្រ្តីមន្ទីរ សាធារណការណ៍ និង ដឹកជញ្ជួនខេត្ត សៀមរាប ធ្វើរបងបិទផ្លូវ មិនអោយ ប្រជាជនពលរដ្ឋឆ្លងកាត់ ក្នុងក្រុងសៀមរាប ( ក្បែរផ្ទះអ៊ុំ មេឃុំ ខៀវ ស៊ត ) ក្នុងភូមិ ស្លក្រាម សង្កាត់ស្លក្រាម ក្រុង សៀមរាប អជ្ញាធរប្រហែលមិនហ៊ានដោះស្រាយ ឬយ៉ាងម៉េចហ្នឹង? បានជាបណ្តោយអោយ មានរឿងបែបនេះ ស្ថានភាពនេះ វានិងក្លាយជាជម្ងឺមហារីក មិនខាន បើដោះស្រាយមិនទាន់ពេលវេលា ។
ខ្ញុំសូមគោរពជូន នូវពត៌មាននេះ ជូន ឯក ឧត្តម ឃឹម ប៊ុន ស៊ុង អភិបាលនៃគណអភិបាលខេត្តសៀមរាប លោក ហ៊ី សាយ ប្រធានមន្ទីរសុរិយោដីខេត្ត បង ស៊ូ ផ្លាតុង អភិបាលនៃ គណអភិបាលក្រុង សៀមរាប និង លោក អ៊ុំ ខៀវ ស៊ត មេឃុំ ស្លក្រាម មេត្តាជួយពិនិត្យ លទ្ធភាពដោះស្រាយ ជួនប្រជាជន គ្មានអំណាចផង ។
តាមពត៌មានមកថា រឿងធ្វើរបង បិទភផ្លូវនេះ អជ្ញាធរធ្លាប់បានចុះមកហាមឃាត់ ២ ដងហើយ តែម្ចាស់សំណង ដែលបម្រើការងារ នៅមន្ទីរសាធារណការណ៍ ខេត្ត មិនស្តាប់នឹងនៅ តែធ្វើបន្តដោយ មិនខ្លាចអ្វីសោះ តើរឿង ពិតដែរឬទេ?
យើងខ្ញុំ ជាសកម្មជន គណបក្សប្រជាជនកម្ពុជា តំណាងអោយភាពយុត្តិធម៌ និង ភាពស្អាតស្អំ សូមស្នើរអោយ ឯកឧត្តមអភិបាលខេត្ត និង អជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយតាមការ គួរដោយអនុគ្រោះ ។
បើពុំដូច្នោះទេ រឿងនេះនឹង ធ្លាក់ដល់ដៃ សម្តេច អគ្គមហាសេនាបតី តេជោ ហ៊ុន សែន មិនខាន ។ សូមបញ្ជាក់ថា ករណីនេះ ស្ថិតនៅភូមិស្លក្រាម សង្កាត់ស្លក្រាម ក្រុងសៀមរាប៕
} else {