លោកជា ពិសី អភិបាលខណ្ឌឬស្សីកែវ​ បើកការដ្ឋានជួសជុលផ្លូវបេតុងដាក់លូ​ នៅសង្កាត់ស្វាយប៉ាក

រាជធានីភ្នំពេញ ៖ ដើម្បីឆ្លើយតបតំរូវការរបស់បងប្អូនប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦នេះ លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌឫស្សីកែវ មានមន្ត្រីរាជការ បានចូលរួមបើកការដ្ឋានផ្លូវបេតុង ឆ្អឹងដែក ដែលស្មើនឹងប្រវែង៣ខ្សែរ ក្នុងភូមិស្វាយប៉ាក និងភូមិលូ ស្ថិតក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះកផងដែរ។

 

ផ្លូវ២ខ្សែរដែលធ្វើការជួសជុលក្នុងភូមិស្វាយប៉ាកទី១ មានប្រវែង៥៤៨ម៉ែត្រ ទទឹង៦ម៉ែត្រ មានកម្រាស់០.១៥ម៉ែត្រ និងដាក់លូ ប្រវែង៥៩០ម៉ែត្រ ដែលប្រើប្រាស់គម្រោងមូលនិធិរបស់សាលាខណ្ឌឫស្សីកែវឆ្នាំ២០១៦ ហើយមួយខ្សែរទៀតមានប្រវែង៤៥២ម៉ែត្រ ទទឹង៣.២៦ម៉ែត្រ ចំណែកផ្លូវមួយខ្សែរទៀតជាគម្រោងមូល និធិរបស់សាលាសង្កាត់ស្វាយប៉ាកឆ្នាំ២០១៦ ជួសជុល ក្នុងភូមិលូ មានប្រវែង១៣៥.៥ម៉ែត្រ ទទឹង៤ម៉ែត្រ

 

នៅក្នុងឱកាសបើកការដ្ឋាននេះលោក ជា ពិសី អភិបាលខណ្ឌឬស្សីកែវបានឲ្យដឹងថា ការបើកការដ្ឋានដាក់ប្រព័ន្ធលូតាមដងផ្លូវជូនប្រជាពលរដ្ឋនេះ មានសារសំខាន់ណាស់ដើម្បីឆ្លើយតបទៅនឹងកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅថ្នាក់ក្រោមជាតិ ពិសេសបង្កលក្ខណៈងាយស្រួលក្នុងការរំដោះទឹកកខ្វក់ចេញពីភូមិសាស្ត្រ ក៏ដូចជាលំនៅឋានរបស់ប្រជាពលរដ្ឋឲ្យបានឆាប់ ព្រោះតាមការកត់សម្គាល់ឃើញថា នៅពេលមានភ្លៀងធ្លាក់ម្តងៗ ធ្វើឲ្យតំបន់ មានការលិចលង់ បង្កការលំបាកក្នុងការធ្វើចរាចរណ៍ និងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

14212175_1191479940909229_3810393068870547350_n 14237655_1191480074242549_3850390453745169058_n 14291907_1191479840909239_8702641213154336833_n14292446_300850540282891_8580769118284676720_n 1 of 4,991

ចំនួនអ្នកទស្សនា
  • 3
  • 1,775
  • 1,449
  • 8,893,413

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More