ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប អាចជួយព្យាបាលតម្រងនោម រោគទឹកនោមផ្អែម រាគមួល​ បន្ថយជាតិខ្លាញ់ និងស្ករក្នុងឈាម

សុខភាព៖ ប្រសិនបើតម្រងនោមមានបញ្ហានឹងធ្វើឱ្យប្រព័ន្ធផ្សេងៗក្នុងរាងកាយទទួលផលប៉ះពាល់ទៅតាមដែរ។ ស្មៅព្រះខ្លប ឬ ស្មៅជើងក្រាប អាចជួយព្យាបាលតម្រងនោម រោគទឹកនោមផ្អែម រាគមួល បន្ថយជាតិខ្លាញ់ និងស្ករក្នុងឈាម បានផងដែរ។

* វិធីប្រើ៖
– នាំយកស្មៅព្រះខ្លបគ្រប់ផ្នែក មកហាន់ រួចលីងត្រឡប់ចុះឡើងដោយប្រើភ្លើង ខ្សោយៗរហូតទាល់តែឡើងក្លិនក្រអូបឈ្ងុយរួច យកទៅឆុងទឹកផឹកជំនួសទឹកតែ។

– បើបានផឹកទឹកស្មៅព្រះខ្លបក៏ នឹងទៅជួយលាងតម្រងនោម លាងជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងឈាម នៅពេលតម្រង នោមខ្លាំងរាងកាយក៏នឹងរឹងមាំ។

– វាជួយ កាត់បន្ថយកូឡេស្តេរ៉ូល និង ជាតិស្ករក្នុងឈាម ។ បើយកមកប្រើទាំងដើមនឹងមានប្រសិទ្ធភាពជួយ ឱ្យបត់ជើងតូចស្រួល កែពិការតម្រងនោម កែរលាកផ្លូវនោម បណ្តេញរដូវស កែគេងមិន លក់ កែរលាកក្រពះអាហារ ជួយឱ្យប្រព័ន្ធ ប្រសាទស្ងប់ល្អ។
– តាមទិន្នន័យបន្ថែមព្រះខ្លបគឺជាស្មៅ ឱសថធម្មជាតិមួយប្រភេទដែលអាចយកទៅផ្សំ ជាមួយដើមគ្រងចក្រវាល (Abutilon Gravidens) រួចប្រើធ្វើជាថ្នាំកែទឹកនោមផ្អែមបានដោយ យកដើមព្រះខ្លបទាំងឫសស្រស់ៗជាមួយដើម គ្រងចក្រវាលស្រស់ដូចគ្នា ចំនួនស្មើគ្នា ហាន់ជា ចំណិតហាលឱ្យស្ងួត យកទៅឆាត្រឡប់ចុះឡើង ដោយប្រើភ្លើងខ្សោយៗ រហូតទាល់តែឡើងលឿង យកមកឆុងជាមួយទឹកក្តៅផឹករាល់ថ្ងៃ ជួយកាត់បន្ថយជាតិស្ករក្នុងឈាម ឬ ទឹកនោមផ្អែម។

– ជួយកែរាគមួល ដោយយករុក្ខជាតិទាំងមូលស្ងួតមួយក្តាប់ដៃដាំទឹក១លីត្រផឹកជំនួសទឹក។ វាក៏មានអត្ថប្រយោជន៏ជាច្រើនទៀតដូចជា ទប់ស្កាត់ជម្ងឺស្បែក ជួយការពារពីជម្ងឺហឺត បងា្ករជម្ងឺស្បែករបក ក្រហមផងដែរ ជំងឺរលាកទងសួត។

c8505027-c376-4385-8f96-ecaed4330bd1 ea648669-df30-492f-a3d1-6a0fb6426ba421

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More