ទាំងលោអធិការ និងនាយប៉ុស្តិ៍នៅស្រុកថ្មគោលទទួលលុយជាថ្នូរនិងការបើកបនល្បែងជល់មាន់

បាត់ដំបង៖ ល្បែងស៊ីសងប្រជល់មាន់មួយកន្លែងក្នុងស្រុកថ្មគោលម្ចាស់ប្រាប់ថាបង់លុយអោយអធិការនិងប៉ុស្ត៍អស់ហើយយោងតាមប្រជាពលរដ្ឋលើកឡើងថា៖ទីតាំងសង្វៀនល្បែងស៊ីសងប្រជល់មាន់មួយកន្លែងខាងលើមានការបើកលេងជារៀងរាល់ថ្ងៃច័ន្ទ និងថ្ងៃព្រហស្បតិ៍ ហើយពួកគាត់តែងឃើញក្រុមអ្នកញៀនល្បែងមួយនេះបាននាំគ្នាទាំង ហ្វោងៗបីមាន់ទៅជល់យ៉ាងគគ្រឹកគគ្រេង ហូកញ្ជ្រៀវ មិនដែលប៉ះពាល់ឬរំខានដល់សមត្ថកិច្ចឡើយដោយសារ តែម្ចាស់សង្វៀនអះអាងថាបានបង់លុយអោយទៅមេប៉ុស្តិ៍និងខាងអធិការស្រុករួចអស់ហើយ។
ពលរដ្ឋបន្តទៀតថា៖ដោយសាតែម្ចាស់សង្វៀនអះអាងដូច្នេះហើយទើបធ្វើអោយអ្នកញៀនល្បែងមួយនេះមិនមានការភ័យខ្លាចសមត្ថកិច្ចចុះទៅចាប់ឡើយដែលជាហេតុធ្វើអោយផ្ទុយទៅនឹងគោលនយោបាយភូមិឃុំមានសុវត្ថភាពថែមទៀតផង។
ប្រភពបន្ត្តទៀតថា៖ដោយមានការបើកភ្លើងខៀវពីសមត្ថកិច្ចនេះហើយទើបធ្ធ្វើអោយក្រុមក្រុមអ្នកលេងមួយចំនួនចាញ់អស់លុយអស់កាក់ ប្តីប្រពន្ធឈ្លោះបែកបាក់គ្នា និងបង្កអោយកើតមានបទល្មើសអំពើរលួចឆក់ ប្លន់ យ៉ាងច្រើនករណីក្នុងស្រុកថ្មគោល។
ពាក់ព័ន្ធទៅនឹងការលើកឡើងខាងលើ លោក ឆែម សាម៉ុន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរូងជ្រៃ ខាងពត៌មានយើងមិនអាចសុំការបំភ្លឺអ្វីបានទេនៅព្រឹកមិញនេះដោយសារទូរស័ព្ទមិនអាចទំនាក់ទំនងបាន។
ចំណែកលោក ផង់ សុភាព អធិការស្រុកថ្មគោលជំវិញករណីខាងលើ លោកប្រាប់សារព័ត៌មានយើងតាមរយះទូរស័ព្ទនៅព្រឹកថ្ងៃទី៨កញ្ញានេះថាបញ្ហាបង់លុយបង់កាក់នោះលោកមិនដឹងទេគេចេះតែនិយាយតែលោកនិងចាត់កំលាំងអោយចុះទៅចាប់។

863b8db1-5e65-4bb4-bb51-68089514423a a1ee56e4-defd-4575-8d3d-8b9239a53cf2}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More