ឃាត់ខ្លួនជនសង្ស័យ២នាក់ដកហូតថ្នាំញៀន២កញ្ចប់ និងម៉ូតូមួយគ្រឿង

ភ្នំពេញៈ ជនសង្ស័យ ០២នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកំម្លាំងប៉ុស្តិ៍ទួលសង្កែ ធ្វើ

ការឃាត់ខ្លួន ព្រមទាំងដកហូតថ្នាំញៀន ០២កញ្ចប់ និងម៉ូតូ មួយគ្រឿង កាលពីវេលាម៉ោង ១០និង៣០នាទីយប់ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ នៅតាមបណ្ដោយផ្លូវលេខ៩០៧ កែងផ្លូវលេខ៩៩ ក្រុម១៥ ភូមិផ្សារទួលសង្កែ សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួននោះ ទី១ មានឈ្មោះ ឃន ឈុនណា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិភ្នៅ ឃុំត្នោតជ្រុំ ស្រុកបារាយ ខេត្តកំពង់ធំ និងទី២ មានឈ្មោះ ផូ ប៊ុនថេង ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះជួល សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ និងមានស្រុកកំណើតនៅភូមិភ្នៅ ឃុំភ្នៅ ស្រុកសន្ទុក ខេត្តកំពង់ធំ ព្រមទាំងបានដកហូតនៅម្សៅក្រាមពណ៌(ស)ថ្លា ០២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងម៉ូតូ មួយគ្រឿង ម៉ាក ហុងដាឌ្រីមសង់ សេ១២៥ សេរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពង់ធំ 1F-5598។

លោក ហ៊ុយ ហ៊ាន នាយប៉ុស្តិ៍ទួលសង្កែ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែ បានធ្វើការជិះល្បាតនៅជុំវិញមូលដ្ឋាន ពេលនោះ ស្រាប់តែបានឃើញសង្ស័យ ០២នាក់ ជិះម៉ូតូ មួយគ្រឿង ដោយមានការសង្ស័យ ទើបកម្លាំងសមត្ថកិច្ចយើងបានហៅអោយឈប់ រួចធ្វើការឆែកឆេររកឃើញម្សៅក្រាមពណ៌(ស)ថ្លា ២កញ្ចប់ ជាប្រភេទ ម៉ាទឹកកក និងបានហូតម៉ូតូ មួយគ្រឿង ហើយឃាត់ខ្លួនយកប៉ុស្តិ៍ទួលសង្កែ ដើម្បីធ្វើការសាងសួរតែម្តង។

បើតាមការឆ្លើយសារភាពពីជនសង្ស័យទាំង ០២នាក់ខាងលើ បាននិយាយប្រាប់ថា ពួកគេទាំង ០២នាក់ បានទិញថ្នាំញៀននោះ នៅម្តុំភូមិបឹងឈូក ទល់មុខពេទ្យលោកសង្ឃ ដែលស្ថិតនៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ដោយពួកគេទាំង ០២នាក់ទិញក្នុងមួយកញ្ចប់តម្លៃ ២០០០០រៀល និង មួយកញ្ចប់ទៀតតម្លៃ ៣០០០០រៀល ដើម្បីយកទៅប្រើប្រាស់។

បច្ចុប្បន្នជនសង្ស័យទាំង ០២នាក់ខាងលើ រួមនឹងវត្ថុតាង ត្រូវបានសមត្ថកិច្ចឃុំខ្លួនជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនីតិវិធីច្បាប់៕ ដោយ៖ស៊ុនតិចimg-20160909-wa0077 img-20160909-wa0074 img-20160909-wa0071

}

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More