លោកប៉ាង លីដា អភិបាលរងទួលគោកចុះពិនិត្យការដ្ឋានសំណង់ និងបន្តពិនិត្យជាមួយអភិបាលខណ្ឌ ការត្រៀមរៀបចំទុកសំរាប់ក្រុមគ្រូពេទ្យចុះពិនិត្យសុខភាពជូនពលរដ្ឋឥតគិតថ្លៃ
ភ្នំពេញ៖ លោកប៉ាង លីដា អភិបាលរងខណ្ឌទួលគោក កាលពីព្រឹកវេលាម៉ោង៨និង៣០នាទី ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះ បានធ្វើការចុះពិនិត្យមើល និងអប់រំដល់ម្ចាស់ការដ្ឋានសំណង់ មួយកន្លែងស្ថិតនៅផ្លូវ២២៣ កែងផ្លូវ ២៣០ ក្រុម១៥ ភូមិ១១ សង្កាត់ផ្សារដើមគរ ខណ្ឌទួល គោក ។
ជាលទ្ធផលនៅក្នុងការចុះត្រួតពិនិត្យនេះ ដោយមើលឃើញទៅលើ ឃឿនខាងក្រៅជាប់ផ្លូវសារធារណ:មានសភាពខ្ពស់នោះ អភិបាលរងខណ្ឌទួលគោក លោកប៉ាង លីដា បានស្នើអោយម្ចាស់ទីតាំងធ្វើការវាយកំទេចចេញកំពស់ពីរឥដ្ឋចោល ដើម្បីរក្សារបាននូវទិដ្ឋភាពជាប់ផ្លូវសារធារណ: មានសភាពល្អប្រសើរ។ ក្រោយការណែនាំ ម្ចាស់ទីតាំងទទួលបាន រួចស្ម័គ្រចិត្ត ធ្វើការវាយកំទេចចោលដោយខ្លួនឯង ភ្លាមៗតែម្តង។
ក្រោយពីពិនិត្យការដ្ឋានខាងលើរួចហើយ អភិបាលរងរូបនេះបានចុះបន្តពិនិត្យជាមួយអភិបាលខណ្ឌទួូលគោក លោកឯក ឃុនឌឿន អំពីការត្រៀមទុកការនៃរៀបចំកន្លែងសំរាប់ក្រុមគ្រូពេទ្យ ចុះមកពិនិត្យសុខភាពជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលក្នុងនោះមានការពិនិត្យភ្នែក ក្បាល ឆ្អឹង និងសុខភាពទូទៅ ដែលនឹងធ្វើឡើងនៅក្នុងបរិវេនសាលាបឋមសិក្សារមិត្តភាព ស្ថិតក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក នៅថ្ងៃស្អែកទី១១ខែកញ្ញានេះ។
}