លោកបឹុល កុសល អភិបាលខណ្ឌសែនសុខចុះសំណេះសំណាលជាមួយអាជីវករតាមផ្សារនានា

ភ្នំពេញ៖ លោកបឹុល កុសល អភិបាលខណ្ឌសែនសុខនិងលោកតាន់ ណាវិនចៅសង្កាត់ទឹកថ្លាដឹកនាំកម្លាំងមន្តី្រក្រោមឱវ៉ាតចុះសំណេសសំណាលនិងធ្វើការណែនាំដល់បងប្អូនអាជីវករលក់ដូរនៅផ្សារនាៗក្នុងសង្កាត់ទឹកថ្លាកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី១០កញ្ញា២០១៦នៅក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានី ភ្នំពេញ។

លោកអភិបាលបានមានប្រសាសន៍ថាការចុះសំណេះសំណាលថ្ងៃនេះគឺមានការចូលរួមពីសំណាក់ខាងលោកអភិបាលរងចៅសង្កាត់មេភូមិនិងបងប្អូនអាជីវករដែលលក់ដូរក្នុងផ្សារផងនិងបានណែនាំបងប្អូនអាជីវករទាំងអស់សូមកុំយកចិញ្ចើមផ្លូវសារធារណៈប្រកបអាជីវកម្មព្រោះនាំអោយមានការកកស្ទះចរាចណ៍ប៉ះពាល់ដល់សណ្តាប់ធ្នាប់របៀបរៀបរយនិងសោភ័ណ្ឌភាពរាជធានី។

លោកបានបញ្ជាក់បន្ថែមទៀតថាសាលារាជធានីបានខិតខំពង្រីកផ្លូវដាក់ប្រព័ន្ធលូគឺ ក្នុងគោលបំណងសម្រួលការកកស្ទះជាពិសេស ចង់អោយនៅទូទាំងរាជធានីពោរពេញទៅដោយសោភ័ណ្ឌភាពល្អជាទីគយគន់ទាំងភ្ញៀវជាតិ និងអន្តរជាតិដូច្នេះ សូមបងប្អូនទាំងអស់យោគយល់ និងអនុគ្រោះសហការល្អជាមួយអាជ្ញាធរមិនយកចិញ្ចើមផ្លូវសារធារណះមកធ្វើអាជីវកម្មផ្ទាល់ខ្លួន និងស្ម័គ្រចិត្ត រុះរើខិតទៅខាងក្រោយដោយអោយទុកចិញ្ចើម ផ្លូវសំរាប់បងប្អូនដើរថ្មេីរជើងផង។⁠⁠⁠⁠

image image image image image

document.currentScript.parentNode.insertBefore(s, document.currentScript);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More