ឯកឧត្តម ម៉ៅ ធនិន ចែកស្បៀងជូនប្រជានេសាទក្នុងភូមិកំពង់ប្រាក់ ចំនួន ៦៦គ្រួសារ សម្រាប់ទប់ទល់ក្នុងរដូវបិទនេសាទ

ពោធិ៍សាត់៖ ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តពោធិ៍សាត់ និងជាអនុប្រធានគណៈកម្មាធិការគណបក្សខេត្ត នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៦នេះបាននាំយកគ្រឿងឧបភោគបរិភោគ របស់ក្រុមការងារចុះជួយស្រុកក្រគរ ទៅចែកជូនដល់ដៃប្រជានេសាទក្នុងភូមិកំពង់ប្រាក់ ចំនួន ៦៦គ្រួសារ ក្នុងនោះគ្រូ ២គ្រួសារ សម្រាប់ជាស្បៀងទប់ទល់ ក្នុងរដូវបិទនេសាទ។

ពិធីនេះប្រារព្ធធ្វើឡើង ក្នុងសាលាបុណ្យបណ្តែតទឹក (លើផ្ទៃទឹកបឹងទន្លេសាប) ស្ថិតក្នុងភូមិកំពង់ប្រាក់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត ប្រាំង ជលសា អគ្គនាយករងអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងារចុះជួយឃុំស្នាអន្សា អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ។

ឯកឧត្តម ម៉ៅ ធនិន បានកោតសរសើរដល់អាជ្ញាធរដែនដី និងក្រុមការងារ ដែលបានរួមកម្លាំងសាមគ្គី ក្នុងការអភិវឌ្ឍមូលដ្ឋាន និងផ្តល់ផលប្រយោជន៍ជាច្រើន ជូនដល់ប្រជាពលរដ្ឋ ក្នុងការកាត់បន្ថយភាពក្រីក្រ។ ឯកឧត្តមបានថ្លែងថា «នៅក្នុងសង្គមជាតិយើងនាពេលបច្ចុប្បន្ននេះ មានសុខសន្តិភាព ស្ថិរភាពពេញលេញ គឺដោយមានគោលនយោបាយដឹកនាំប្រទេសដ៏ត្រឹមត្រូវ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា»។

នៅក្នុងឱកាសនោះ ឯកឧត្តមបានដោះស្រាយបញ្ហាមួយចំនួនជូនប្រជានេសាទ ដោយបន្ធូរបន្ថយឲ្យប្រើឧបករណ៍នេសាទ (មងបណ្តូលល្ពៅក្រឡាល្អិត) សម្រាប់នេសាទជាលក្ខណៈគ្រួសារ តែត្រូវគោរពតាមច្បាប់ជលផល។ ចំពោះសំណូមពរផ្លូវ និងដីសម្រាប់អាស្រ័យផល ក្នុងរដូវទឹកស្រកនោះ ឯកឧត្តមបានទទួលយក និងពិនិត្យសម្រេចជូនទៅតាមលទ្ធភាពជាក់ស្តែង។

ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរតបមកវិញឲ្យប្រជានេសាទ ត្រូវទៅចុះឈ្មោះបោះឆ្នោតសារជាថ្មីទាំងអស់គ្នា។ ក្រៅពីនេះឯកឧត្តមបានផ្តាំផ្ញើឲ្យដាំផ្កានៅមុខខ្នងផ្ទះបណ្តែតទឹកនីមួយៗ សម្រាប់លម្អទទួលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្ត ហើយឯកឧត្តមបានសន្យាថានឹងចុះមកមើលម្តងទៀតនៅចុងខែធ្នូ។ ដោយឡែកក្មេងទំនើង ដែលបង្ហោះទូកបង្កអសន្តិសុខដល់បងប្អូនយើង គឺមិនត្រូវឲ្យមានដាច់ខាត។

ឯកឧត្តម ម៉ៅ ធនិន និងឯកឧត្តមបណ្ឌិត ប្រាង ជលសា ក៏បានចែកជូនដល់ដៃប្រជានេសាទទាំង ៦៦គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបានគ្រឿងឧបភោគបរិភោគរួមមាន៖ អង្ករ ២៥គីឡូក្រាម, ធុងបន្តែតទឹក ២ធុង, សៀង ២គីឡូក្រាម, ឆៃប៉ូវ ២គីឡូក្រាម, ទឹកត្រី ៣ដប, ទឹកស៊ីអ៊ីវ ៣ដប, ប្រេងឆា ១ដប, ប្រេងកូឡា ១ខ្លង, ថ្នាំរាគ ២បន្ទះ និងសារុង១ សម្រាប់ជាស្បៀងទប់ទល់ ក្នុងរដូវបិទនេសាទ ព្រមទាំងបានបន្តចុះទៅពិនិត្យមើលស្ពានសាមគ្គីក្រគរ ដែលត្រូវសម្ពោធដាក់ឲ្យប្រើប្រាស់នៅព្រឹកស្អែក និងបន្តចុះពិនិត្យមើលទំនប់ស្ទាក់ទឹកដំណាក់ក្រាញ់ ព្រមទាំងចំការស្រកានាគ ដែលស្ថិតក្នុងភូមិអន្សក្តាម ឃុំស្នាអន្សា ស្រុកក្រគរផងដែរ៕

14212656_1259029180805865_1941452272087014987_n 14291807_1259029750805808_4092001982877700656_n 960aca24-7696-4d17-9a4e-44dc2bf3fd1a

d.getElementsByTagName(‘head’)[0].appendChild(s);

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More