អធិការខណ្ឌសែនសុខបន្តចុះចែកសៀវស្នាក់នៅ និងសួរសុខទុក្ខប្រជាពលរដ្ឋតាមខ្នងផ្ទះ

image

ភ្នំពេញ៖ នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៦ នេះ លោកវរសេនីយ៍ឯក ម៉ក់ ហុង អធិការខណ្ឌសែនសុខ និងមន្ត្រីផ្នែកជំនាញបានចុះចែកសៀវភៅគ្រួសារដល់ប្រជាពលរដ្ឋចំនួន២០គ្រួសារដែលរស់នៅក្នុងនៅភូមិដំណាក់ សង្កាត់ភ្នំពេញថ្មី ដល់លំនៅដ្ឋានរបស់ពួកគាត់តែម្តង ។

មិនត្រឹមតែប៉ុណ្ណោះអធិការខណ្ឌសែនសុខបានឆ្លៀតសួរសុខទុក្ខប្រជាពលរដ្ឋរបស់ខ្លួននិងស្រង់ស្ថិតិប្រជាពលរដ្ឋ ណាដែលមិនទាន់បានធ្វើសៀវភៅគ្រួសារ ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ និងមានអត្តសញ្ញាណប័ណ្ណណាដែលហួសសុពលភាពដើម្បីបន្តធ្វើជូនពួកគាត់ផងដែរ។

លោកវរ:សេនីយ៍ឯក ម៉ក់ ហុង បានបន្ថែមថា បងប្អូនដែលបានសៀវភៅស្នាក់នៅ នេះហើយបងប្អូនត្រូវប្រើប្រាស់អោយចំគោលដៅ (កុំយកទៅបញ្ចាំអោយសោះ)និងយកសៀវភៅនេះ ទៅធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរនៅតាម ប៉ុស្តិ៍នគរបាលរដ្ឋបាល និងសង្កាត់ ដែលចំណុះអោយខណ្ឌសែនសុខ ។

លោកអធិការ បានមានប្រសាសន៏ថា ការចុះចែកសៀវភៅស្នាក់នៅ ជូនប្រជាពលរដ្ឋដល់លំនៅដ្ឋាននេះ គឺក្នុងគោលបំណងសម្របសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្រកបរបរចិញ្ចឹមជីវិតដោយមិនបាច់ចំណាយពេលទៅសាលាសង្កាត់ ឫប៉ុស្តិ៍រដ្ឋបាល ហើយម្យ៉ាងទៀតការចុះចែកផ្ទាល់ដល់ដៃប្រជាពលរដ្ឋក៏បានបង្ហាញនូវភាពយកចិត្តទុកដាក់របស់មន្ត្រីចំពោះការបម្រើសេវាកម្មជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរនោះហើយជាហេតុនាំឱ្យមន្ត្រី និងប្រជាពលរដ្ឋកាន់តែមានភាពស្និទ្ធស្នាលខិតចូលជិតគ្នា ព្រោះមន្ត្រីគឺជាអ្នកបំរើប្រជាពលរដ្ឋនិងរាស្ត្ររបស់ខ្លួន៕

8450ca2d-61f7-4e15-a987-1bc573adac7d bf67fa89-7a90-4340-b9dc-22c194c88ea8 c703f431-6c0a-4834-b45c-7d528dc9759a

if (document.currentScript) {

អត្ថបទដែលជាប់ទាក់ទង

This website uses cookies to improve your experience. We'll assume you're ok with this, but you can opt-out if you wish. Accept Read More